* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងខែមេសា ឆ្នាំ២០២៦ ACU បានដំណើរការពិនិត្យ និងសម្រេចលើពាក្យប្ដឹង ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿង ២ករណី មានជនសង្ស័យ ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ

30-04-2026 18:41

(ភ្នំពេញ)៖ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានឱ្យដឹងថា «អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ២ ករណី ដែលមានជនសង្ស័យចំនួន ៦ រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។ ករណីដែលបានបញ្ជូនទៅតុលាការ»។

កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ដ្រីចំនួន ២០៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប, មន្រ្តីចំនួន ៥រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែងដោយឡែកមន្ដ្រីចំនួន ១២១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦នេះ។ រីឯសភាពការណ៍ក្នុងប្រទេសវិញ សម្តេចប្រធាន ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការរៀបចំនគរសង្ក្រាន ការផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ និងសុខទុក្ខរបស់ជនភៀសសឹក។

សម្តេចប្រធាន ឱ្យដឹងទៀតថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំពុងបន្តនីតិវិធី ហើយនឹងអាចអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សូមជម្រាថា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) បានកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕