* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីព័ត៌មាន ណែនាំម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកប្រុងប្រយ័ត្ន និងកុំផ្សព្វផ្សាយរូបភាពហិង្សាលើកញ្ចក់ទូរទស្សន៍ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម

30-04-2026 20:48

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ជាពិសេសកាត់បន្ថយព័ត៌មាន ដែលអាចជះផលអវិជ្ជមាន និងមានរូបបែបហិង្សាក្នុងសង្គម តាមរយៈការផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍។

ការណែនាំបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងការផ្សាយព័ត៌មាន ជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ដើម្បីពិនិត្យ ពិភាក្សា និងពង្រឹងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានគុណភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមជាច្រើន ដូចជាបទល្មើសឆក់ ប្លន់ ឃាតកម្ម ការធ្វើអត្តឃាត ជម្លោះប្តី-ប្រពន្ធ ព្រមទាំងបញ្ហាផ្សេងៗទៀតគឺមិនមានផលល្អដល់សង្គមនោះទេ។

លោករដ្ឋមន្ត្រីបានបន្តថា ការផ្សព្វផ្សាយគួរផ្តោតជាសំខាន់លើមាតិកា ខ្លឹមសារ និងរូបភាពឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់អវិជ្ជមានដល់សង្គម រក្សាគុណធម៌ និងសីលធម៌ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ស្ថានីយទូរទស្សន៍ត្រូវបន្តអនុវត្តតាមវិជ្ជាជីវៈសារព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ជៀសវាងមាតិកាដែលអាចបង្កការភ័យខ្លាច ឬឥទ្ធិពលអាក្រក់ដល់សាធារណ:ជន។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏លើកទឹកចិត្តឱ្យមានការផលិតកម្មវិធីអប់រំ វប្បធម៌ និងព័ត៌មានវិជ្ជមាន ដើម្បីរួមចំណែកកសាងសង្គមដែលមានសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕