* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញប្រកាសព័ត៌មានច្រានចោលការផ្សាយគ្មានមូលដ្ឋាននៅប្រទេសថៃ ដែលចោទប្រកាន់ថា ការបង្ក្រាប Scam Online នៅក្រុងប៉ោយប៉ែត ជាការបង្ខាំងជនជាតិថៃ

30-04-2026 23:11

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថាកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅអគារ ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។

សេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិថៃសរុបចំនួន ៦៣៥នាក់, ស្រីចំនួន ៣៥៩នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់នេះ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាមិនមានចេតនា ឬទង្វើណាមួយក្នុងការបង្ខាំង ឬរំលោភបំពានលើជនជាតិថៃទាំងនោះឡើយ។ ផ្ទុយទៅវិញ ផ្អែកលើស្មារតីមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការទំនាក់ទំនងជាបន្ទាន់ជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីសម្របសម្រួល និងរៀបចំបញ្ជូនជនជាតិថៃទាំង ៦៣៥នាក់នោះ ត្រឡប់ទៅប្រទេសថវិញប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិត ដែលប៉ុនប៉ងមួលបង្កាច់ និងទំលាក់កំហុសមកលើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជា។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាការយល់ច្រឡំដល់សាធារណជន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់រាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា និងការពារផលប្រយោជន៍របស់ពលរដ្ឋក្នុងតំបន់។ ទន្ទឹមនឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់បណ្តាញសារព័ត៌មានទាំងអស់ ឱ្យអនុវត្ដវិជ្ជាជីវៈសារព័ត៌មានដោយភាពស្មោះត្រង់ ផ្អែកលើការពិត និងធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ៕