* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក សំ សិទ្ធិសេរី បេីកសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

30-04-2026 23:47

(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជេីញជាអធិបតី ក្នុងសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាង «យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)» ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង វិស័យឯកជន និងគ្រឹះស្ថានអប់រំសរុបប្រមាណជា ៨០នាក់។

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយទិសដៅយុទ្ធសាស្ត្ររបស់ ក.ប.ទ. លើការអភិវឌ្ឍនិងចាប់ប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាពិសេសសម្រាប់វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាឌីជីថល (២) ផ្សព្វផ្សាយអំពីវឌ្ឍនភាពលើការរៀបចំឯកសារយុទ្ធសាស្ត្រនេះ និង (៣) ប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ ដើម្បីធានាថាយុទ្ធសាស្រ្តនេះ មានលក្ខណៈអនុវត្តនិយម ឆ្លើយតបតម្រូវការជាក់ស្តែង និងចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជា។

ក. ប.ទ. នឹងបន្តសហការជាមួយវិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕