* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃនេះបុណ្យវិសាខបូជា ! សូមឈ្វេងយល់ពីពិធីបុណ្យ ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក

01-05-2026 06:49

(ភ្នំពេញ)៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ជាថ្ងៃសីល ពេញបូណ៌មី ត្រូវជា «ថ្ងៃបុណ្យវិសាខបូជា»។

ថ្ងៃ១៥‌កើត‌ ខែពិសាខ‌ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌មួយ‌ ដែលពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់‌ឆ្នាំ‌ តាមរយៈពិធីបុណ្យប្រ‌ពៃណី‌ពុទ្ធសាសនា «វិសាខបូជា»។

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។‌ អភិលក្ខិត‌សម័យទាំងបីនេះ‌‌ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយ‌ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះដែលជាការទទួលស្គាល់ជាសកលអំពី ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនឹងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិ គ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជន តែងតែធ្វើដំណើរទៅវត្តណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា និង ការសាកសួរធម៌ សាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្សដែលកើតមកពីការធ្វើទាន រក្សាសីល ធ្វើសមាធិជាដើម។ ប៉ុន្តែ អ្វីដែលប្រជាពុទ្ធបរិស័ទ គួរបានទទួលផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឲ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្ត។

ការរំលឹកដល់ថ្ងៃវិសាខបូជា គួរតែជាការសួរដើម្បីរកចម្លើយថា «តើថ្ងៃខួបកំណើតរបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបការត្រាស់ដឹង របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបបរិនិព្វាន (មរណភាព) របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើយើងនឹងបានប្រយោជន៍ពីការរំលឹកនេះម្តេចខ្លះ សម្រាប់យកមកផ្ទះវិញ?»

ពួកយើងតែងគិតថា វិសាខបូជាមានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយការបូជាក៏មានមួយឆ្នាំតែម្តងដែរ។ តាមការពិត ព្រះពុទ្ធអង្គលោកបានត្រាស់ថា ការបូជាដែលល្អជាទីបំផុត ការបូជាដ៏ឧត្តមនោះ គឺការយកព្រះធម៌មកបដិបត្តតាម ហើយជាការបូជាដោយពុំចាំបាច់ចំណាយទ្រព្យសម្បត្តិឡើយ។

វិសាខបូជា មានរាល់ថ្ងៃ៖ ការរំលឹកដល់ខួបកំណើតព្រះពុទ្ធអង្គ ខួបនៃការត្រាស់ដឹង និងខួបនៃការចូលព្រះនិព្វាន របស់ព្រះពុទ្ធអង្គ ក៏គួរមានរាល់ថ្ងៃដែរ។ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំសុំយកព្រះពុទ្ធជាទីសរណៈ ជាទីនឹករលឹក ជាពាក្យដែលយើងតែងសូត្រ គឺយើងត្រូវយកជាទីពឹងរាល់ថ្ងៃ ថ្វីត្បិតយើងត្រូវថាតាមព្រះសង្ឃតែ៣ដងក្តី។

យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតយើងរាល់ថ្ងៃបាន ដូច្នេះ៖

១. ថ្ងៃប្រសូត្រ៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំង៧ តាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួននិងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ។

៣. ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់សព្វមនុស្សសត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិដ្ឋាន ឲ្យស្ថិតស្ថេរយូរអង្វែងតទៅ។

នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឲ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឲ្យបានជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឲ្យបានទូលំទូលាយតរៀងទៅ៕

ដកស្រង់ពីសៀវភៅ «ឈ្វេងយល់វិសាខបូជា ទិវានៃការត្រាស់ដឹង»

រៀបរៀងដោយ៖ ធម្មបណ្ឌិត ហេង មណីចិន្តា