* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន ពង្រឹងភាពជាដៃគូជាមួយ UN ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន

01-05-2026 09:21

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការ UN Habitat បានចុះអនុស្សារណៈនៃការយោគយល់គ្នា» ស្តីពីកិច្ចសហប្រតិបត្តការស្តីពីការគ្រប់គ្រងធនធានធម្មជាតិ កិច្ចគាំពារសង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធរួមជាមួយអង្គការ ដៃគូ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ស៊ុំ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានឱ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នានេះនឹងធ្វើឱ្យក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិ ដែលក្នុងនោះ UN-Habitat បានអនុវត្តការងារកាន់តែជិតស្និតបន្ថែមទៀតលើការកសាងសមត្ថភាព និងការកៀរគរធនធាន ដើម្បីបន្ស៊ាំ និងពង្រឹងភាពធន់នៅក្នុងប្រទេសកម្ពុជា។

លោកស្រី Kazuko ISHIGAKI ប្រធានអង្គការUN-Habitat ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងនូវគម្រោង និងផែនការសកម្មភាពជាច្រើន រួមទាំងការរៀបចំគោលនយោបាយ និងការអនុវត្តគម្រោងដើម្បីឆ្លើយតបនឹងការប្រែប្រួអាកាសធាតុនៅតំបន់ឆ្នេរ ហើយសម្រេចបាននូវភាពជោគជ័យប្រកបដោយមោទនភាព។

លោកស្រីបានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានកម្ពុជា ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អ ហើយបន្តទៅមុខអង្គការ UN-Habitat នឹងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តគោលនយោបាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមត្ថភាពស្ថាប័ន និងជំរុញវិធីសាស្ត្រគ្រប់គ្រងបរិស្ថានទីក្រុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាបន្ន និងចីរភាព។

នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ ជាការបង្ហាញពីការគាំទ្រ ការចូលរួម និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ច ការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សំដៅឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើច្រើន និងការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលជាប្រទេសរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតិ ចូលរួមធ្វើសកម្មភាពជាច្រើន ស្របតាមផែនការនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពូជា ក្នុងនោះផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (CCCSP) ២០២៤-២០៣៣ ដោយបញ្ជ្រាបគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបន្ស៊ាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការចូលរួម និងការអនុវត្តការងារពីភាគីពាក់ព័ន្ធនានា។ ជាមួយគ្នានេះប្រទេសកម្ពុជាក៏បានដាក់ជូននូវផែនការជាតិ រួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកទី៣(NDC:3.0) ដែលបានកំណត់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥ ខាងមុខ។

រដ្ឋមន្រ្តីបានបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ បណា្តលមកពីការប្រែប្រួលអាកាសធាតុ ហើយសកម្មភាពឆ្លើយតបនឹងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូរបស់យើង៕