* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្មករ និងសហជីពថា ការដំឡើង​ប្រាក់​ឈ្នួលជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិ​បាល​ដែល​ធ្វើឲ្យ​កម្មករ​មាន​ជីវ​ភាព​កាន់​តែ​ធូរធា គឺជា​ស្មារ​តី​ស្រ​បតាម​ទិវាពលកម្ម​អន្តរ​ជាតិ ១ឧសភា

01-05-2026 09:35

(ភ្នំពេញ)៖ សហជីព និងកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋា​ភិបាលក្នុងការដំឡើ​ងប្រាក់ឈ្នួលជាបន្ត​បន្ទាប់​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ ដែលធ្វើ​ឱ្យកម្មករមាន​ជីវភាពកាន់តែធូរធា​ឡើង គឺជាស្មារតី​ស្របតាម​ទិវាពលកម្ម​អន្តរ​ជាតិ ១ឧសភា។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បានមើលឃើញថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ពិតជា​មានសារៈ​សំខាន់​ខ្លាំងណាស់​ដល់វិស័យ​ការ​ងារ គឺអាច​ជួយទាក់​ទាញនូវកម្លាំង​ពលកម្ម បង្កើន​នូវប្រាក់​ចំណូល​បន្ថែម រួមចំណែកក្នុង​ការកសាង​នូវសុខ​ដុ​មរ​ម​នា​នៅកន្លែង​ធ្វើ​ការ ក៏ដូច​ជាការលើក​ស្ទួយ​សិទ្ធិ​នៅកន្លែងការ​ងារ និងជួយ​ដល់ការប្រកួ​តប្រជែងនៅ​ទីផ្សារកា​រងារ​នៅក្នុង​ប្រទេស ដែល​ស្រប​តាមទិ​​វា​ពល​កម្មអន្តរជាតិ ១ ឧសភា យ៉ាងពិតប្រាកដ។

លោកបានបន្ដថា ការដំឡើងប្រាក់ឈ្នួល​​អប្បបរមា ឆ្នាំ​២០២៦ មិន​ត្រឹមតែ​ឡើងដល់ ២១០ ដុល្លារ ប៉ុណ្ណោះ​ទេ ប៉ុន្តែបន្ថែមអត្ថ​ប្រយោជន៍​ជាច្រើន​ដល់​កម្មក​រនិយោ​ជិត ដែលបង្ហាញពី​ការយក​ចិត្តទុកដាក់រ​បស់រដ្ឋាភិ​បាលលើជីវ​ភាពកម្មករ​ឲ្យកាន់​តែធូរធា​រជា​ងមុន។

ចំណែក អ្នកស្រី នាក់ ស្រី​និច កម្មករនៅ​រោងចក្រ ​ណាយ​ស៍ ភែក​ឃីជីង បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលជាបន្ដប​ន្ទាប់របស់រាជរដ្ឋាភិបា​ល​កម្ពុជា នេះសបញ្ជាក់ថាជា ការយកចិត្តទុកដា​ក់របស់រដ្ឋាភិបាលមក​លើកម្មករ កម្មកា​រិនី ដែល​ស្របទៅតាម​ទិវា​ពលកម្ម​អន្ដរ​ជាតិ ១ ឧ​សភា។

អ្នកស្រីបាននិយាយ​ថា «ការដំឡើងប្រា​ក់ឈ្នួលរៀ​ងរា​ល់ឆ្នាំធ្វើឱ្យខ្ញុំ​អាច​សន្សំលុ​យបាន​ខ្លះ និងផ្ញើ​ទៅជួយ​គ្រួសារ​នៅ​ស្រុក ដែល​ធ្វើឱ្យ​ជី​វភា​​ព​រស់​នៅ​​ប្រចាំ​ថ្ងៃប្រ​សើរឡើងជាងមុន។ ខ្ញុំសូមអរគុ​ណទៅដល់រាជរដ្ឋាភិបាល ដែលខំ​ប្រឹងស្វះ​ស្វែងរកអ្នកវិនិយោគ ទាំងក្នុង និង​ក្រៅប្រ​ទេស ដើម្បីឲ្យ​បង​ប្អូន​កម្មករទាំងអ​ស់មាន​ជីវភាពស​មរម្យ»។

លោក ហង្ស រ៉ាវី ប្រធានសហភា​ពសហជីព​រក្សាសិទ្ធិ​កម្មករក​ម្ពុជា បាននិយាយថា ការដំឡើ​ងប្រាក់​ឈ្នួល​នេះបានជួយសម្រាល​ជីវភា​ពរបស់​កម្មករ​និយោ​ជិត​យ៉ាងល្អ​ប្រសើរជាង​ពីមុន។ ជាក់ស្តែងកម្ម​ក​រនិយោជិ​តមានល​ទ្ធភាពចំណាយ​សម្រាប់កា​រលំហែ ពេលឈ​ប់ស​ម្រាក ផ្គត់ផ្គង់កា​រសិក្សា​រៀន​សូត្ររ​បស់កូនៗ មាន​ប្រាក់សន្សំសម្រា​ប់ជួយអ្នក​ផ្ទះ ជាពិសេ​សឪពុក​ម្តាយសាច់​ញាតិមានគុ​ណជាដើម។

លោកបានប្រាប់ថា ការខិតខំដំឡើង​ប្រាក់​ឈ្នួលជាប​ន្ដបន្ទាប់របស់​រាជរ​ដ្ឋាភិបាល បានជួយ​ឲ្យជីវភាពកម្មករ​និយោជិតទូទាំងប្រទេ​សកាន់​តែប្រ​សើរ ដែល​ពួកគាត់អាចស​ន្សំលុយកាក់​បានច្រើន​ជាងមុនក្នុង​ការផ្គត់​ផ្គង់​គ្រួសារ។

សូមជម្រាបថា នៅ​ព្រឹកថ្ងៃទី១ ឧសភានេះ កម្មករ សហជីព និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួ​បជុំគ្នា អបអរសាទរ​ខួប​អនុស្សា​វរីយ៍​លើ​ក​ទី១៤០ ទិវាពលកម្ម​អន្តរជាតិ ១ឧសភា ២០២៦ ដែលប​ង្ហាញពីសុខដុមនីយកម្មក្នុងវិស័​យការងារ សិទ្ធិការងារ​ត្រូវបាន​លើក​កម្ពស់ សិទ្ធិសេ​រីភា​ព​ក​ម្មករនិយោជិត និង​សហជីពកាន់​តែល្អ​ប្រសើរ​ឡើង​៕