* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

01-05-2026 10:14

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាល​នា​ព្រឹក​ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៤០ នៃទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធនានា​នៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន គឺជាប្រទេសនាំមុខ ដែលបាន​ជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពី​ឆ្នាំ១៩៩៦។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនមិនត្រឹមជួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែបានជួយសាងសង់និងការគ្រប់គ្រងផែថែមទៀតផង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើជប៉ុន ជួយលើការងារមជ្ឈមណ្ឌល​ភស្តុភារ​កម្មរបស់កម្ពុជា ដែលមានមូលដ្ឋាននៅជាប់នឹងផែស្វយ័តក្រុងព្រះសីហនុ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ ដាក់ចេញសកម្មភាពជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចក៏ឆ្លៀតប្រតិកម្មនឹងអ្នកវិភាគមួយចំនួនដែលលើកឡើងថា មិនឃើញធ្វើឱ្យសោះនោះ ហេតុអ្វីមិនព្រមមើលសមិទ្ធផលត្រូវបានសម្ពោធជាបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាកិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រ​ដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធ​ចម្លោះ​ទឹក​កខ្វក់ នៅកម្ពុជាបន្ថែមទៀត។ ជាពិសេសជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធី​ផ្លាស់ប្តូរចំណេះដឹង, ជំនាញ, បទពិសោធ និង បច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋ-
រចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តកម្ពុជា ឱ្យកាន់តែ​ប្រ​សើរឡើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ បានកើន​ឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង២ឆ្នាំចុង​ក្រោយ​នេះ សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី ៥៥ម៉ឺនTEUs ដល់ ១,៣ លានTEUs ក្នុងមួយឆ្នាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាព រួមមានៈ ទី១) ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហាន​ទី២ និង ទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២) ជំរុញការចូលរួមសិក្សារៀបចំផែន​​ការ​មេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈ​មណ្ឌល​ឡូជីស្ទីក, ទី៣) ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មក​កាន់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និង ទី៤)ជំរុញការធ្វើទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរ និងប្រើប្រាស់ឱ្យបានច្បាស់លាស់នូវតួនាទីនៃកំពង់ផែនីមួយៗរបស់កម្ពុជា។ ក្នុងនោះកម្ពុជា ក៏កំពុងគិតគូរពីការរៀបចំផែបម្រើដល់ការស្តុកប្រេងឥន្ធនៈ និងហ្កាសផងដែរ បន្ទាប់ពីជួបវិបត្តិកើតចេញពីសង្គ្រាមនៅអ៉ីរ៉ង់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យកសាងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាង​ផែ​នីមួយៗ មិនត្រូវប្រកួតប្រជែងរវាងគ្នានោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងរៀបចំសួនឧស្សាហកម្មផ្នែកច្នៃគ្រាប់ស្វាយចន្ទីមួយនៅក្នុងខេត្តកំពង់ធំ។ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មនេះកាន់តែល្អប្រសើរ គឺត្រូវគិតពីការតភ្ជាប់រវាងសួនឧស្សាហកម្ម ជាមួយផែរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្ម និងពង្រឹង​សមត្ថភាព​ផែ​របស់កម្ពុជា ជាការបង្កលក្ខណៈងាយស្រួលសម្រាប់តភ្ជាប់​ជាមួយ​ផែលើពិភពលោកជាដៃគូ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីបង្កើនផលិត​ភាព​ការងារ, គុណភាពសេវាកម្ម និង ប្រសិទ្ធភាពនៃប្រតិបត្តិការ​ឱ្យកាន់តែប្រសើរ​ឡើងថែម​ទៀត ជាពិសេសត្រូវសិក្សាអំពីតម្រូវការធនធានមនុស្ស, ទាំងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យា
ព័ត៌​មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា បច្ចេកវិទ្យាទំនើបជារឿងល្អ តែបើមនុស្សគ្មានសមត្ថភាព ក៏មិនអាចប្រើបានដែរ។ ដូច្នេះការពង្រឹងសមត្ថភាពមនុស្ស ជាកិច្ចការចាំបាច់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ, បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តខិតខំ​បំពេញការងារឱ្យបានកាន់ល្អថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ, សមត្ថភាព និង ប្រសិទ្ធ​ភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែ ឱ្យកាន់តែប្រសើរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជួន និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ប្រកបដោយ​តម្លា​ភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បី​កែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែប្រសើរឡើង ដែលទាំងអស់នេះ មានសារៈសំខាន់បំផុតក្នុងការលើក​កម្ពស់​ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិលើសេវាកំពង់
ផែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នីតិវិធីការងារត្រួតគ្នា និងស្មុគស្មាញ ជាឧបសគ្គដល់ការធ្វើអាជីវកម្មនានា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោត​សរសើរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានអភិវឌ្ឍន៍សមត្ថភាពលើការ​គ្រប់គ្រង ធ្វើឱ្យសេវាកាន់តែលឿនរហ័ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យពង្រឹងការគ្រប់គ្រងកុងតឺន័រ កុំឱ្យមានបញ្ហាអ្វីមួយនាំឱ្យខូចឈ្មោះរបស់ផែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ក្រុមហ៊ុនដែលចូលទៅវិនិយោគ​នៅតំបន់សេដ្ឋកិច្ច ហើយមិនប៉ះពាល់ដល់បរិស្ថាន គឺមិនចាំស្នើសុំ (EIA) នោះទេ។ តែក្រសួងបរិស្ថាន នៅតែអាចចូលទៅពិនិត្យ បើក្រុមហ៊ុននោះមិនអនុលោមបរិស្ថាន តំបន់សេដ្ឋកិច្ចពិសេសត្រូវតែទទួលខុសត្រូវ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយភាពត្រួតគ្នាលើការស្នើសុំ (EIA) ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រុម​ហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់​ខ្ពស់ក្នុង​ការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុង​តឺន័រ​ទឹក​ជ្រៅថ្មីនេះ ឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏​ស្រស់​ស្អាត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឡើងវិញថា ពាក់ព័ន្ធការបញ្ជូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ គឺមិនបង្កើតច្បាប់ថ្មីទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ឡើងវិញថា ក្មេងទំនើងមិនបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺបម្រើសេវាសកម្មភាពសមរភូមិជួរមុខ ដូចជាចាក់ប៉េតុង ដាំបន្លែ ជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖០០នាទី នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕