* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជាង២ឆ្នាំចុង​ក្រោយ​នេះ សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី៥៥ម៉ឺនTEUs ដល់១.៣លានTEUs ក្នុងមួយឆ្នាំ (Video inside)

01-05-2026 11:31

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា រយៈពេលជាង២ឆ្នាំចុង​ក្រោយ​នេះ សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានកើនឡើងពី៥៥ម៉ឺនTEUs ដល់១.៣លានTEUs ក្នុងមួយឆ្នាំ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនិញឆ្លងកាត់កំពង់នេះ (កំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ) បានកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង២ឆ្នាំចុង​ក្រោយ​នេះ សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី ៥៥ម៉ឺនTEUs ដល់ ១.៣ លានTEUs ក្នុងមួយឆ្នាំ»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាពរួមមាន៖
ទី១៖ ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហាន​ទី២ និង ទី៣ ឱ្យសម្រេចបានតាមផែនការ,
ទី២៖ ជំរុញការចូលរួមសិក្សារៀបចំផែន​​ការ​មេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈ​មណ្ឌល​ឡូជីស្ទីក,
ទី៣៖ ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មក​កាន់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ,
និងទី៤៖ ជំរុញការធ្វើទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីបង្កើនផលិត​ភាព​ការងារ, គុណភាពសេវាកម្ម និង ប្រសិទ្ធភាពនៃប្រតិបត្តិការ​ឱ្យកាន់តែប្រសើរ​ឡើងថែម​ទៀត។

ជាពិសេសត្រូវសិក្សា អំពីតម្រូវការធនធានមនុស្ស, ទាំងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃ លទ្ធផលការងារ, ការរៀបចំគោលនយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌​មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារជាដើម។

យោងតាមកម្មវិធីឆ្លាតវៃ Fresh AI បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅអន្តរជាតិ តែមួយគត់របស់កម្ពុជា ដែលមានតួនាទីជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ទ្រទ្រង់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញឆ្លងកាត់កំពង់ផែ បានកើនឡើងយ៉ាងគំហុក ៣៨% ធៀបនឹងឆ្នាំមុន ដោយសមត្ថភាពដឹកជញ្ជូនបានកើនដល់ជាង១.៣៤ លាន TEUs ក្នុងមួយឆ្នាំ។

រាជរដ្ឋាភិបាល មានចក្ខុវិស័យប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែស្នូលក្នុងតំបន់ និងកំពុងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងទី ៣។

បច្ចុប្បន្ន គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ (ក្រោមជំនួយ JICA) សម្រេចវឌ្ឍនភាព ៦៦.៧% គិតត្រឹមខែមេសា ឆ្នាំ២០២៦ ហើយគ្រោងបញ្ចប់ដើមឆ្នាំ២០២៧ ដែលនឹងបង្កើនសមត្ថភាពដល់ ១.៤៥ លាន TEUs/ឆ្នាំ និងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕