* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចនាយករដ្ឋមន្ត្រី៖ ការតភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ នឹងចូលរួមចំណែកលើកកម្ពស់កសិផលកម្ពុជា ដ្បិតថាការដឹកជញ្ជូនតាមផ្លូវទឹកមានថ្លៃដើមទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស (Video inside)

01-05-2026 11:36

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ការតភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ នឹងចូលរួមចំណែកលើកកម្ពស់កសិផលកម្ពុជា ដ្បិតថាការដឹកជញ្ជូនតាមផ្លូវទឹកមានថ្លៃដើមទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាល​នា​ព្រឹក​ថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៤០ នៃទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាអង្គការចៃកា ដែលបានជួយអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធនានា​នៅកម្ពុជា ជាពិសេសកំពង់ផែស្វយ័តព្រះសីហនុ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចអំពីអត្ថប្រយោជន៍នៃការតភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកាន់តែរស់រវើកនៅទីតាំងនេះ ដោយសម្ដេច បានណែនាំឱ្យកសាងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាង​ផែ​នីមួយៗ ដោយមិនត្រូវប្រកួតប្រជែងរវាងគ្នានោះទេ ដ្បិតថាការតភ្ជាប់នេះនឹងចូលរួមចំណែកលើកកម្ពស់វិស័យនានា ជាពិសេសការតភ្ជាប់កសិផលកម្ពុជាទៅកាន់ទីផ្សារខាងក្រៅ។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «ឥឡូវយើងកំពុងរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការកែច្នៃស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ និងបានរៀបចំផែនការគោលមួយ សម្រាប់ជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។ ហេតុអ្វីយើងយកខេត្តកំពង់ធំមុនគេ? គឺដោយសារវានៅជិតទន្លេ ដែលអាចឆ្លងមកផែពហុបំណងកំពង់ឆ្នាំងដឹកចុះមក។ ចឹងការកសាងកំពង់ផែ និងផ្លូវទឹកភ្ជាប់គ្នានេះ មិនមែនតែបម្រើឱ្យក្រុមហ៊ុនដឹកជញ្ជូនប៉ុណ្ណោះទេ ឬរកផលចំណេញសម្រាប់កំពង់ផែភស្តុភារកម្មនោះទេ តែវាជួយលើកកម្ពស់ការប្រកួតប្រជែងនៅក្នុងវិស័យស្វាយចន្ទី វិស័យស្រូវអង្ករ វិស័យផ្សេងទៀត ដែលអាចកាត់បន្ថយការចំណាយ ព្រោះបើធៀបការដឹកទំនិញតាមផ្លូវដែក និងផ្លូវទឹក គឺផ្លូវទឹកចំណាយតិចជាង»។

យោងតាម Fresh Ai, រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការបង្កើតសួនឧស្សាហកម្មផ្នែកកែច្នៃគ្រាប់ស្វាយចន្ទីដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។ សួនឧស្សាហកម្មនេះមានទំហំជិត ៦០០ហិកតា ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ការបង្កើតសួនឧស្សាហកម្មនេះ គឺដោយសារខេត្តកំពង់ធំមានសក្ដានុពលខ្ពស់លើដំណាំស្វាយចន្ទី ដោយមានផ្ទៃដីដាំដុះយ៉ាងទូលំទូលាយ និងផលិតផលប្រមាណ ៣០% នៃផលិតផលជាតិសរុប។ គម្រោងនេះកំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងបានទាក់ទាញការសិក្សាលទ្ធភាពពីគណៈប្រតិភូកូរ៉េផងដែរ៕