* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ នីតិវិធីការងារត្រួតគ្នា និងស្មុគស្មាញ ជាឧបសគ្គដល់ការធ្វើអាជីវកម្មនានា គួរលុបចោលទៅ (Video inside)

01-05-2026 11:36

(ព្រះសីហនុ)៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បើនីតិវិធីការងារត្រួតគ្នា ប្រព័ន្ធការងារមានភាពច្របូកច្របល់ស្មុគស្មាញ គឺជាឧបសគ្គដល់ការធ្វើអាជីវកម្មនានា នឹងមិនអាចធ្វើការប្រកួតប្រជែងបានដែរ ព្រោះមនុស្សទោះបីពូកែធ្វើតាមក្បូនយ៉ាងណាក៏ដោយ តែបើក្បួនមានស្មុគស្មាញ យើងអត់ឈ្នះគេទេ ដូចនេះនីតិវិធីការងារត្រួតគ្នា និងស្មុគស្មាញមួយចំនួនគួរលុបចោលទៅ។

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពីធី​សំណេះ​សំណាល​នេះធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៤០ នៃទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា ឆ្នាំ២០២៦។

ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ប្រកបដោយ​តម្លា​ភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បី​កែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែប្រសើរឡើង ដែលទាំងអស់នេះមានសារៈសំខាន់បំផុតក្នុងការលើក​កម្ពស់​ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិលើសេវាកំពង់ផែ។

ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មនេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ចំណុចនេះគឺជាការប្រកួតប្រជែង ជាគន្លឹះមួយនៃការប្រកួតប្រជែង, មានហេដ្ឋារចនាសម្ព័ន្ធទំនើបយ៉ាងម៉េចក៏ដោយ មានឧបករណ៍ទំនើបយ៉ាងម៉េចក៏ដោយ មានមនុស្សពូកែយ៉ាងម៉េចក៏ដោយ ប៉ុន្តែបើមានភាពច្របូកច្របល់នៃនីតិវិធីការងារ ការរៀបចំប្រព័ន្ធការងារមានភាពច្របូកច្របល់ ស្មុគស្មាញត្រួតគ្នាយូរ ក៏មិនអាចប្រកួតប្រជែងបានដែរ ព្រោះមនុស្សទោះបីពូកែធ្វើតាមក្បូនយ៉ាងណាក៏ដោយ តែបើក្បួនហ្នឹងវាស្មុគស្មាញ យើងអត់ឈ្នះគេទេ»។

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ផែទោះចង់បាន ១លាន ឫ ២លានTEUs ក៏ដោយ តែបើការនាំចេញពីកុងតឺន័រត្រូវការពេល ៣ថ្ងៃ ស្របពេលដែលផែនៅប្រទេសផ្សេងគេធ្វើតែមួយថ្ងៃនោះ យើងមិនអាចឈ្នះគេនោះទេ ហើយនេះជាកិច្ចការដែលសំខាន់ដែលត្រូវគិតគូរ, បច្ចេកវិទ្យាល្អម៉េចក៏ដោយក៏នៅតែត្រូវការមនុស្ស ហើយមនុស្សនៅតែធ្វើតាមនីតិវិធីដែរ។

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការត្រួតស៊ីគ្នានៃនីតិវិធីមួយចំនួនស្មុគស្មាញគួរលុបចោលទៅ ទំនើបកម្មគឺធ្វើទំនើបកម្មប្រព័ន្ធការងារ ​ហើយដើម្បីឱ្យមានការប្រកួតប្រជែងទាល់តែធ្វើឱ្យមានភាពសាមញ្ញ និងមានប្រសិទ្ធភាព កុំស្មុគស្មាញពេក ហើយបើស្មុគស្មាញត្រួតគ្នា មានតែយើងដែលយល់ ហើយអ្នកផ្សេងទៀតមិនយល់វាពិបាកណាស់ ដូចនេះគួរធ្វើយ៉ាងណាឱ្យងាយស្រួល ទាំងអតិថិជនងាយយល់ និងមានតម្លាភាព គឺងាយស្រួលធ្វើតែម្តង ហើយកិច្ចការងារនេះគឺសំខាន់ណាស។

ជាមួយនោះសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោត​សរសើរដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគ្រប់ស្ថាប័នទាំងអស់មិនថា ស្ថាប័នគយ និងកំពង់ផែ ដែលបានខិតខំកែរសម្រួលជាច្រើន ក្នុងការធ្វើយ៉ាងណាឱ្យការនាំចេញ និងនាំចូលទំនិញបានដោយប្រសិទ្ធភាព បានលឿន និងកាត់បន្ថយពេលវេលា ហើយបានបង្កើនលើការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយកាត់បន្ថយពេលវេលាក្នុងការធ្វើការងារ និងកាត់បន្ថយតម្លៃផងដែរ៕