* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញ៖ ក្មេងទំនើងមិនបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខទេ គឺសម្រាប់បម្រើសកម្មភាពជួរមុខ ដូចជាការចាក់បេតុង ជាដើម (Video inside)

01-05-2026 11:42

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់លម្អិតឡើងវិញថា ក្មេងទំនើងមិនបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺសម្រាប់បម្រើសកម្មភាពសមរភូមិជួរមុខ ដូចជាការចាក់បេតុង ជាដើម។

ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងនាឱកាសអញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានណែនាំឲ្យ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម ទៅបម្រើការងារនៅសមរភូមិមុខ ដូចជាការ ចាក់បេតុងលេណដ្ឋាន ជាដើម។ គោលបំណងនៃការស្នើនេះ គឺដើម្បីអប់រំក្រុមក្មេងទំនើងឲ្យដឹងពីការលះបង់របស់កងទ័ពក្នុងការការពារជាតិ និងដើម្បីភ្ជាប់ពួកគេទៅនឹងការបម្រើជាតិ ព្រមទាំងចៀសវាងការទុកពួកគេនៅពន្ធនាគារដោយឥតប្រយោជន៍។

សម្តេចបានបញ្ជាក់ថា នេះមិនមែនជាការយកពួកគេទៅកាន់កាំភ្លើងនោះទេ ប៉ុន្តែជាការជួយកងវិស្វកម្មក្នុងការចាក់ពុម្ពលេណដ្ឋាន។ ប៉ុន្តែ មានអ្នកបកស្រាយខុស ហើយបែរជានិយាយថា ការបញ្ជូនក្មេងទំនើងទៅសមរភូមិមុខ គឺជាគំនិតនៃបុគ្គលអវិជ្ជាវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានគោលការណ៍ឲ្យធ្វើច្បាប់ថ្មីទេ គឺឲ្យសិក្សាច្បាប់ចាស់ អាហ្នឹងទី១ […] ទី២ ខ្ញុំថាឲ្យយកទៅបម្រើសកម្មភាពនៅសមរភូមិមុខ មិនមែនបញ្ជូនទៅសមរភូមិមុខទេ។ ខ្ញុំនិយាយច្បាស់ថា មិនកាន់កាំភ្លើងទេ។ ខ្ញុំមិនយកក្មេងទំនើងទៅកាន់កាំភ្លើង ខូចសណ្តាប់ធ្នាប់ទ័ព នៅខាងពេលខាងមុខទេ»។

បើតាមប្រសាសន៍សម្តេចធិបតី ជាគោលគំនិត ក្មេងទំនើងប្រព្រឹត្តខុសច្បាប់ ត្រូវអនុវត្តច្បាប់ជាធរមាន ដែលត្រូវតែមានអ្នកត្រូវការអប់រំ និងអ្នកត្រូវជាប់ឃុំ។ អ្នកត្រូវជាប់ឃុំ មិនមែនឲ្យគាត់ហូបដេកទេ គឺធ្វើការងារជាប្រចាំ ហេតុនេះសម្តេច ចង់ឲ្យសិក្សាយកអ្នកជាប់ឃុំ ទៅធ្វើការងារដូចជា ការដាំបន្លែ និងចាក់បេតុងលេណដ្ឋាន នៅសមរភូមិមុខ។

ការរៀបចំធ្វើបែបនេះចំពោះក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គមជាតិ ដើម្បីឱ្យពួកគេដឹងថា កងទ័ព ដែលជាយុវជនដូចគ្នា ពួកគាត់កំពុងតែឈរជើងការពារទឹកដីប្រឈមនឹងការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ តែនៅពេលដែលខ្លួនមានឱកាស មានសេរីភាព ដើរហើរ បែរជាដើរបង្កបញ្ហានៅក្នុងសង្គមទៅវិញ។ ដូច្នេះ ការធ្វើបែបនេះគឺជាការផ្សាភ្ជាប់គ្នារបស់យុវជនដូចគ្នា ចំពោះការលះបង់ ដើម្បីជាតិ៕