* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំតួនាទីកំពង់ផែនីមួយៗឲ្យបានច្បាស់លាស់ ខណៈរាជរដ្ឋាភិបាលកំពុងគិតរៀបចំកំពង់ផែស្ដុកប្រេងឥន្ធនៈ និងហ្គាស ក្រោយជួបវិបត្តិដោយសារសង្គ្រាមនៅអ៉ីរ៉ង់ (Video inside)

01-05-2026 11:43

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យមានការគិតគូរ និងប្រើប្រាស់ឲ្យបានច្បាស់លាស់នូវតួនាទីនៃកំពង់ផែនីមួយៗរបស់កម្ពុជា ដោយមិនត្រូវធ្វើការដាក់បញ្ចូលទីតាំងមួយច្រើនគោលបំណងនោះទេ ពោលត្រូវបែងចែកច្បាស់លាស់កំពង់ផែណាសម្រាប់ទេសចរណ៍, កំពង់ផែសម្រាប់ទំនិញ និងកំពង់ផែពហុបំណងជាដើម។

ក្នុងឱកាសអញ្ជើញជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរពីការរៀបចំកំពង់ផែបម្រើដល់ការស្ដុកប្រេងឥន្ធនៈ និងឧស្ម័ន (ហ្គាស) ផងដែរ បន្ទាប់ពីជួបវិបត្តិកើតចេញពីសង្គ្រាមអ៉ីរ៉ង់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចបានផ្អាកឲ្យចេញអាជ្ញាប័ណ្ណធ្វើកំពង់ផែអន្ដរជាតិ ព្រោះថាបច្ចុប្បន្នកំពង់ផែនៅក្នុងប្រទេសកម្ពុជា គឺមានច្រើនរួចរាល់ហើយ ហើយអ្វីដែលសំខាន់បន្ដទៀតនេះមិនមែនធ្វើការចេញអាជ្ញាប័ណ្ណឡើយ ពោលត្រូវគិតគូរពង្រឹងដល់ការលើកកម្ពស់សមត្ថភាព បែងចែកភារកិច្ច និងបំពេញឲ្យគ្នាទៅវិញទៅមក មិនត្រូវធ្វើការប្រកួតប្រជែងគ្នាឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីឲ្យមានប្រសិទ្ធភាពយើងត្រូវធ្វើយ៉ាងមិចឲ្យផែទាំងអស់នោះ បំពេញគ្នាទៅវិញទៅមក ជៀសវាងការប្រកួតប្រជែងគ្នា ដូច្នេះការសិក្សាបន្ថែមទៅលើការរៀបចំ តើផែមួយមានភារកិច្ចអ្វី ផែនេះជាផែសម្រាប់ដឹកកុងទឺន័រ និងទំនិញចម្រុះផ្សេងៗ ដែលជាអាទិភាពសម្រាប់មជ្ឈមណ្ឌលភស្ដុភារកម្ម ពាក់ព័ន្ធទំនិញកសិផលផ្សេងៗ [...] យើងកំពុងសិក្សាមួយកន្លែងទៀត សម្រាប់មូលដ្ឋានកសាងសម្រាប់កន្លែងស្ដុកប្រេងតែម្ដង ព្រោះវិបត្តិនៃសង្គ្រាមពីអ៉ីរ៉ង់មកធ្វើឲ្យមានវិបត្តិផ្នែកថាមពល ឲ្យយើងគិត និងខិតខំជំរុញក្នុងការកសាងសមត្ថភាពរក្សាប្រេងបម្រុង ឧស្ម័ន (ហ្គាស) បម្រុង»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ថ្ងៃក្រោយបើសិនប្រទេសកម្ពុជា មានការអភិវឌ្ឍប្រេងនៅខាងក្នុង ត្រូវភ្ជាប់ជាមួយឧស្សាហ៍កម្មបម្រើឲ្យការចម្រាញ់ប្រេង ដូច្នេះត្រូវគិតគូរបែងចែកកន្លែងណាដែលជាតំបន់សម្រាប់ធ្វើទាំងអស់នេះ មិនគួរកសាងពោងប្រេង ឬកន្លែងចម្រាញ់ប្រេងនៅជាប់កំពង់ផែនោះទេ ព្រោះត្រូវទៅថ្ងៃមុខកំពង់ផែទំនិញ ត្រូវពង្រីកកន្លែងស្ដុកកុងទឺន័រទើបជាភារកិច្ចរបស់ផែ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ឆ្នេរសមុទ្ររបស់កម្ពុជាមានប្រវែងត្រឹមជាង៣០០គីឡូម៉ែត្រ ដូច្នេះងាយស្រួលក្នុងការគ្រប់គ្រងកំពង់ផែ ដែលត្រូវរៀបចំធ្វើយ៉ាងណាឲ្យកំពង់ផែទាំងអស់នោះបំពេញគ្នាទៅវិញទៅមក មិនផ្ដោតសំខាន់លើការបន្ដចេញអាជ្ញាប័ណ្ណកសាងកំពង់ផែថ្មីបន្ថែមទៀតឡើយ៕