* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនដែលចូលទៅវិនិយោគ​នៅតំបន់សេដ្ឋកិច្ច មិនប៉ះពាល់ដល់បរិស្ថាន គឺមិនចាំបាច់ស្នើសុំ (EIA) នោះទេ, តែបើក្រុមហ៊ុនធ្វើឱ្យប៉ះពាល់បរិស្ថាន តំបន់សេដ្ឋកិច្ចពិសេសត្រូវទទួលខុសត្រូវ (Video inside)

01-05-2026 11:57

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំថា ក្រុមហ៊ុនដែលចូលទៅវិនិយោគ​នៅតំបន់សេដ្ឋកិច្ច ហើយមិនប៉ះពាល់ដល់បរិស្ថាន គឺមិនចាំបាច់ស្នើសុំការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នោះទេ។ ប៉ុន្តែ ក្រសួងបរិស្ថាន នៅតែអាចចូលទៅពិនិត្យ បើក្រុមហ៊ុននោះមិនអនុលោមលើបរិស្ថាន តំបន់សេដ្ឋកិច្ចពិសេសត្រូវតែទទួលខុសត្រូវ។

ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចុះហត្ថលេខាពាក់ព័ន្ធនឹងវិស័យបរិស្ថាន ចំពោះស្តងដាបរិស្ថាន យើងត្រូវតែធានាហើយ ក៏ប៉ុន្តែ ត្រូវតែមើលនីតិវិធី ដើម្បីធ្វើយ៉ាងណាកុំឱ្យត្រួតគ្នា។ ខណៈកន្លងទៅមានការលើកឡើងរបស់វិស័យឯកជន ដែលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ជុំវិញការធ្វើ EIA មានការត្រួតគ្នា ដែលបង្កឱ្យមានបញ្ហាស្មុគស្មាញ និងយឺតពេល។ ចំណុចនេះ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស មុនពេលសុំអាជ្ញាបណ្ណធ្វើអាជីវកម្ម គឺបានឆ្លងកាត់ដោយអនុលោមបរិស្ថាន រួមទាំងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដើម្បីបើកដំណើរការ ដូច្នេះ ជាទូទៅត្រូវតែមានការពិនិត្យ និងការធានាបានថានៅពេលដំណើរ ត្រូវតែទប់ស្កាត់កុំឱ្យបញ្ចេញផ្សែងបំពុលដល់បរិស្ថាន និងការបញ្ចេញកាកសំណល់បំពុលចូលទៅប្រភពទឹកធម្មជាតិជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ឹចឹងខ្ញុំបានឯកភាពជាគោលការណ៍ហើយ សម្រាប់ក្រុមហ៊ុនដែលចូលទៅវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយដែលច្បាស់លាស់ អ៊ឹចឹងពេលចូលទៅក្នុងហ្នឹងចំពោះប្រភេទរោងចក្រដែលមិនប៉ះពាល់ខ្ពស់ហានិភ័យដល់បរិស្ថាន មិនចាំបាច់ធ្វើ EIA ម្តងទៀតទេ ឱ្យតំបន់សេដ្ឋកិច្ចពិសេសទទួលខុសត្រូវតែម្តង»។

ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើបែនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនវិនិយោគ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ ក៏ប៉ុន្តែ នៅតែមានអ្នកទទួលខុសត្រូវ ពោលគឺម្ចាស់តំបន់សេដ្ឋកិច្ចពិសេសជាអ្នកទទួលខុសត្រូវចំពោះបញ្ហាបង្កផលប៉ះពាល់ដល់រិស្ថាន ដែលបញ្ចេញដោយរោងចក្រ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា ក្រសួងបរិស្ថាន មានសិទ្ធិចុះទៅត្រួតពិនិត្យគ្រប់វេលា បើរកថាក្រុមហ៊ុននោះមិនអនុលោមបរិស្ថាន ច្បាស់ណាស់តំបន់សេដ្ឋកិច្ចពិសេសត្រូវតែទទួលខុសត្រូវចំពោះបញ្ហាបង្កផលប៉ះពាល់ដល់បរិស្ថានចំពោះមុខច្បាប់។ បើសិនជាប្រភេទរោងចក្រដែលមានហានិភ័យខ្ពស់ ហើយជួនកាលតំបន់សេដ្ឋកិច្ចពិសេសអត់មានជំនាញគ្រប់គ្រាន់ ដើម្បីគ្រប់ហានិភ័យដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ច្បាស់ណាស់យើងនឹងត្រូវត្រួតពិនិត្យលើកិច្ចការងារនេះបន្ថែមទៀត។

«អ៊ឹចឹងសុំឱ្យកាត់បន្ថយការឆែក ២តងនេះ ហើយឱ្យការទទួលខុសហេតុបង្កផលប៉ះពាល់ដល់បរិស្ថាន ទៅតំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវលើការថែរក្សាបរិស្ថាន ខ្ញុំបានផ្តល់គោលការណ៍ហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុ​ន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុ​ន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបន្ថយនីតិវិធីធ្វើ EIA ចំពោះរោងចក្រដែលមកវិនិយោគនៅកម្ពុជានេះ មិនមែនជាការជិះសេះលេងដៃនោះទេ ពីព្រោះមានអ្នកទទួលខុសត្រូវលើបញ្ហាបង្កផលប៉ះពាល់ដល់បរិស្ថាន ការធ្វើបែបនេះដើម្បីឱ្យមានការទទួលខុសត្រូវខ្ពស់។ ក៏ប៉ុន្តែ ការកាត់បន្ថយធ្វើ EIA លើរោងចក្រនេះ គឺមិនមែនថាក្រសួងបរិស្ថាន គ្មានសិទ្ធិចុះពិនិត្យរោងចក្រនោះទេ៕