* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីយុត្តិធម៌ បង្ហើបពីការរៀបចំច្បាប់ ស្តីពីសន្ធានកម្ម ខណៈកម្ពុជាត្រូវការអ្នកច្បាប់កាន់តែច្រើន

01-05-2026 13:17

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបង្ហើបពីការរៀបចំច្បាប់ ស្តីពីសន្ធានកម្ម ខណៈកម្ពុជា ត្រូវការអ្នកច្បាប់កាន់តែច្រើនថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហើបបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានឈានដល់ដំណាក់កាលថ្មី ដែលផ្តោតការយកចិត្តទុកដាក់លើ «ប្រសិទ្ធភាពនៃសមិទ្ធកម្ម»។ កម្ពុជា បាន និងកំពុងជំរុញនិងសិក្សាស្រាវជ្រាវបន្ថែម ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធបង្កើតុលាការពាណិជ្ជកម្ម, ការដាក់ចេញយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការកំណត់ឲ្យច្បាស់រវាងតួនាទីមេធាវី និងសាការី ក៏ដូចជា ការធ្វើវិសោធនកម្មក្រមធំៗចំនួន៤ រួមមាន ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ជាដើម ស្របពេលការរៀបចំច្បាប់ ស្តីពីសន្ធានកម្ម ក៏ជារបត់ថ្មីនៅក្នុងសង្គម។

យោងតាម Fresh Ai សន្ធានកម្ម ឬ ការសម្រុះសម្រួល គឺជាដំណើរការដោះស្រាយវិវាទដែលមានការជួយសម្របសម្រួលពីសន្ធានការី ឬភាគីទី៣ ហើយមានលក្ខណៈខុសគ្នាពីការចរចាត្រង់ថា ការចរចា គឺធ្វើឡើងរវាងភាគីនៃវិវាទ ឬមេធាវីតំណាងឱ្យភាគីតែប៉ុណ្ណោះ។ សន្ធានការី គឺជាបុគ្គលដែលមានអព្យាក្រឹតភាព និងមិនមានទំនាក់ទំនងផលប្រយោជន៍ជាមួយភាគីនៃវិវាទឡើយ។

ទន្ទឹមនឹងនេះ សន្ធានការីដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដំណើរការសន្ធានកម្មតាមរយៈ ការព្យាយាមស្ដាប់ និងស្វែងយល់អំពីចំណុចវិវាទជាមុន, ការសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ភាគីទាំងសងខាង, ការជួយឱ្យភាគីបង្កើតជម្រើសក្នុងការដោះស្រាយវិវាទ ជាជាងការផ្ដោតទៅលើតែបញ្ហា, និងការជួយឱ្យភាគីពិចារណាជ្រើសរើសដំណោះស្រាយណាមួយដែលអាចរក្សាផលប្រយោជន៍របស់ភាគីទាំងសងខាង។ អ្នកដែលអាចដើរតួធ្វើជាសន្ធានការីបាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ បុគ្គលឯកជន ឬក្រុមការងារនៃមជ្ឈមណ្ឌលផ្ដល់សេវាកម្មសន្ធានកម្មឯកជនណាមួយជាអាទិ៍។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវជំរុញការរៀបចំគិតគូរអំពីសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាអំពីការបង្កើតឱ្យមានវិជ្ជាជីវៈសន្ធានការីនៅកម្ពុជាផងដែរ។

គួរជម្រាបថា វិវាទដែលសាកសមសម្រាប់ការដោះស្រាយតាមរយៈសន្ធានកម្ម គឺវិវាទផ្នែករដ្ឋប្បវេណី ដូចជាវិវាទការងារ វិវាទពាណិជ្ជកម្ម វិវាទគ្រួសារ(ជាពិសេសករណីលែងលះ) វិវាទដីធ្លី និងវិវាទដែលកើតចេញពីកិច្ចសន្យាជាដើម។

ដោយមើលឃើញពីភាពវិជ្ជមាននៃសន្ធានកម្មបែបនេះហើយ ទើបច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យមានការធ្វើសន្ធានកម្មទាំងនៅក្នុងនីតិវិធីតុលាការ និងក្រៅប្រព័ន្ធតុលាការជាលក្ខណៈឯកជន។ ជាក់ស្ដែង មាត្រា ៩៧ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានចែងថា «តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ទោះបីជាបណ្ដឹងស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ»។

បន្ថែមពីលើនេះទៅទៀត មាត្រា ១០៤ នៃក្រមនេះដដែលក៏បានចែងថា «នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល តុលាការត្រូវសាកល្បងផ្សះផ្សាជាដំបូងសិន លើកលែងតែយល់ឃើញថាមិនសមរម្យ»។ នៅក្នុងករណីនេះ ភាគីអាចជ្រើសរើសធ្វើការផ្សះផ្សានៅក្រៅប្រព័ន្ធតុលាការក៏បាន ឬអាចធ្វើសន្ធានកម្មដោយមានការជួយសម្របសម្រួលពីតុលាការក៏បាន។ ប្រសិនបើភាគីអាចឈានរកដំណោះស្រាយក្នុងការសះជា តុលាការអាចធ្វើកំណត់ហេតុស្ដីពីការសះជា តាមមាត្រា ២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលមានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពរដែរ។

បើយើងក្រឡេកទៅមើលនីតិវិធីនៅក្នុងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មវិញ មាត្រា ៣៨ នៃច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានចង្អុលបង្ហាញឱ្យវេទិកាមជ្ឈត្តកម្មព្យាយាមពិភាក្សាជាមួយភាគីវិវាទដើម្បីដោះស្រាយវិវាទដោយស្ម័គ្រចិត្ត ដែលអាចធ្វើឡើងក្នុងទម្រង់ជាសន្ធានកម្ម មុនពេលចាប់ផ្ដើមដំណើរការមជ្ឈត្តការផ្លូវការផងដែរ។ ប្រសិនបើមានការស្នើសុំពីភាគីវិវាទ វេទិកាមជ្ឈត្តកម្មអាចកត់ត្រាទុកការដោះស្រាយនោះ ក្នុងមជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្ម៕