* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរបរិស្ថានខេត្តកោះកុង ចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ

01-05-2026 13:19

(កោះកុង)៖ មន្ទីរបរិស្ថានខេត្តកោះកុង តាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តកោះកុង ក្រុមការងារមន្ទីរបរិស្ថានខេត្ត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីដូចខាងក្រោម៖

១. ការជូនដំណឹងឱ្យចាកចេញដោយស្ម័គ្រចិត្តចំនួន ០៣លើក រួចមកហើយពីសំណាក់រដ្ឋបាលស្រុកមណ្ឌលសីមា។

២. ស្មារតីនៃកិច្ចប្រជុំរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

៣. លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយអំពី «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ជូនដល់តំណាងប្រជាពលរដ្ឋដែលបានចូលទន្ទ្រានកាន់កាប់ដីក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

យោងតាមស្មារតីអង្គប្រជុំ កាលពីថ្ងៃទី២២ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមអ្នកតាំងលំនៅខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចចុះអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលរឹងរូសមិនព្រមរុះរើ និងចាកចេញតាមការណែនាំ។

វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមបញ្ជាក់ជូនថា កន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានចុះផ្សព្វផ្សាយ ណែនាំ និងពន្យល់អំពីទិដ្ឋភាពច្បាប់ជាច្រើនលើកច្រើនសារ ដល់បុគ្គលដែលបានចូលមកកាប់គាស់ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានតម្រូវឱ្យពួកគាត់រុះរើសំណង់ និងចាកចេញពីតំបន់នោះជាបន្ទាន់ផងដែរ។

បច្ចុប្បន្ន សំណង់អនាធិបតេយ្យដែលបានសាងសង់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ មានជាង ១០០កន្លែង (រួមមាន ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក)។ សូមជម្រាបថា សកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារធម្មជាតិខាងលើ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕