* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហេង សួរ៖ វេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមជាយុទ្ធសាស្រ្តផ្តល់ដំណោះស្រាយពិតសម្រាប់បងប្អូនកម្មករនិយោជិត និងកសិករ

01-05-2026 14:28

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ និងវេទិកាសាធារណៈនៃកិច្ចសន្ទនាសង្គមក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយក៏ជាការចូលរួមលើកទី៣របស់ឯកឧត្តមនៅក្នុងទិវាដ៏មានអត្ថន័យនេះ។

អញ្ជើញថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ១ ២០០នាក់ជាតំណាងសហភាព សហព័ន្ធ សហជីព សមាគម សហគមន៍ អង្គការដៃគូ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោករដ្ឋមន្រ្តីបានចាត់ទុកការជ្រើសរើសរៀបចំវេទិកាសាធារណៈនាពេលនេះថា គឺពិតជា«យុទ្ធសាស្រ្តល្អដ៏មានប្រសិទ្ធភាព» សម្រាប់លើកជាសំណូមពរហើយរកដំណោះស្រាយរាល់កង្វល់របស់បងប្អូនកម្មនិយោជិត ក៏ដូចជាកសិករ ជាជាងការដើរដាក់លិខិតឬឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះថាបងប្អូនអាចជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយសនិងអ្នកជំនាញមកពីក្រសួងពាក់ព័ន្ធ។ វេទិកាបែបនេះបន្តជួយពង្រឹងកិច្ចសន្ទនាសង្គមរវាងរាជរដ្ឋាភិបាល សហជីព និយោជក និងអង្គការសង្គមស៊ីវិល ក្នុងទិសដៅ ជំរុញគោលនយោបាយដោះស្រាយបញ្ហាប្រឈម ជាពិសេសសិទ្ធិការងារ សុវត្ថិភាពការងារនិងប្រព័ន្ធគាំពារសង្គមក្នុងបរិបទវិបត្តិសកល ក៏ដូចជាធានាបាននូវវឌ្ឍនភាពនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយនឹងការរំលឹកពីប្រវត្តិនិងអត្ថន័យនៃទិវា ១ ឧសភានេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ការទាមទារលើកកម្ពស់សិទ្ធការងារ ក៏ដូចជាកិច្ចសន្ទនាសង្គមមិនមែនមានតែថ្ងៃនេះនោះទេ គឺត្រូវតែធ្វើបន្តជារៀងរាល់ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកទិវានេះ ជាថ្ងៃប្រមូលផ្តុំស្មារតីរួមនៃការស្រលាញ់កន្លែងការងារ និងប្រទេសជាតិកាន់តែខ្លាំងឡើង ដោយឯកឧត្តមសង្កត់ធ្ងន់ថា ពេលរក្សាបានកន្លែងការងារប្រកបដោយ ភាពសុខដុមរមនា ចេះអត់ធ្មត់យោគយល់គ្នា នោះនឹងធ្វើឱ្យរោងចក្រនិងផលិតភាពកាន់តែរីកចម្រើន ហើយធ្វើឱ្យបងប្អូនមានប្រាក់ឈ្នួលកាន់តែកើនឡើងដែរ។

លោកបន្ថែមថា ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងថាមពលសកល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួលដល់តម្លៃលក់រាយប្រេងឥន្ធនៈដល់ប្រជាពលរដ្ឋ ក៏ដូចជាកសិករ ជាពិសេសការសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលមានស្រាប់សម្រាប់បងប្អូនកម្មករនិយោជិត ដោយរាជរដ្ឋាភិបាលបានលើកលែងលើពន្ធសរុបប្រមាណ ១០០លានដុល្លារចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែមេសាកន្លងមក។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារតែងតែផ្តល់អាទិភាពខ្ពស់បំផុតក្នុងការគាំពារសិទ្ធិសេរីភាព អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងសុខុមាលភាពរបស់បងប្អូនពលករ។ ឯកឧត្តមបានបញ្ជាក់ថា បងប្អូនទាំងក្នុងប្រព័ន្ធប្រមាណ ២,៧ លាននាក់ និងក្រៅប្រព័ន្ធប្រមាណ ៨លាននាក់ គឺជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ដែលត្រូវទទួលបានកាលានុវត្តភាពស្មើៗគ្នា។ ជាសមិទ្ធផលជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកបានកើនឡើងដល់ ៩២ ម៉ឺននាក់ ដែលពួកគាត់នឹងទទួលបានការធានារ៉ាប់រងទាំងលើផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងសោធននិវត្ត។ លោកបានសង្កត់ធ្ងន់ថា «សុខភាព គឺជាទ្រព្យសម្បត្តិដ៏វិសេសបំផុតទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះកាលណាមានសុខភាពល្អ យើងនឹងមានអ្វីៗគ្រប់យ៉ាង ហើយវាក៏ជាសំណាងដ៏ធំធេងសម្រាប់កូនចៅជំនាន់ក្រោយផងដែរ»។

លោក ហេង សួរ បានទទួលយកសំណូមពររបស់បងប្អូន និងប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហជីព និងសមាជិក ក៏ដូចជា ប្អូនកម្មករនិយោជិត សហជីព និងនិយោជក បន្តសហការគ្នាក្នុងសា្មរតីយោគយល់អធ្យាស្រ័យខ្ពស់ និងផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីការពារផលប្រយោជន៍រួមនិងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងភាពទាក់ទាញសម្រាប់ការវិនិយោគ។ ទន្ទឹមនេះ ឯកឧត្តមក៏អំពាវនាវដល់បងប្អូនបន្តចូលរួមផ្សព្វផ្សាយនូវគោលការណ៍ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលហើយអ្វីដែលសំខាន់បំផុតនោះគឺសូមរក្សានូវជំនឿចិត្តយ៉ាងមោះមុតលើរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) ក្នុងនាមជាអ្នករៀបចំកម្មវិធីដោយសហការជាមួយ សហភាពចលនាកម្មករកម្ពុជា (CCW)និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះការអញ្ជើញចូលរួមដែលជួយពង្រឹងគោលនយោបាយឆ្លើយតប សិទ្ធិការងារ និងគាំពារសង្គម ក៏ដូចជាបានផ្តល់អនុសាសន៍ល្អៗ ដោយលោកបានប្តេជ្ញាថានឹងបន្តខិតខំរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិការងារ និងពង្រឹងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហាប្រកបដោយចីរភាពសម្រាប់កម្មករនិងកសិករ៕