* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បើកកិច្ចប្រជុំការងារគណបក្សនៅឃុំសំរោង និងស្ដាប់បញ្ហាប្រឈម សំណូមពររបស់សមាជិកបក្សដើម្បីដោះស្រាយ

01-05-2026 14:42

(ព្រៃវែង)៖ លោក ម៉ុក វណ្ណា ប្រធានក្រុមការងារចុះជួយឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំរោង នឹងស្ដាប់បញ្ហាប្រឈម ក៏ដូចជាការសំណូមពរនានារបស់សមាជិកបក្ស ក្នុងការពន្លឿនដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង លោកលោកស្រីដែលជាប្រធាន អនុប្រធានគណបក្សឃុំនិងសមាជិកសមាជិកាគណបក្សជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ម៉ុក វណ្ណា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ជាខ្លាំង ដល់ជីវភាពរស់នៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានលើកឡើងអំពីភាពខ្លាំងរបស់គណបក្សប្រជាជន ដែលមានភាពរឹងមាំទាំងសម្ព័ន្ធអង្គការចាត់តាំង អគារ ទីតាំងធ្វើការ ហើយក៏មានភាពខ្លាំងទាំងធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ តាំងពីថ្នាក់ដឹកនាំកំពូល ដល់ថ្នាក់មូលដ្ឋាន។

លោកបានសំដែងនូវការសប្បាយ ចិត្តដែលបានចូលរួមធ្វើការ ជាមួយសមាជិកសមាជិកាបក្ស នៅឃុំសំរោងនិងបានសន្យាថា នឹងខិតខំរួមជាមួយ សមាជិកឃុំ ភូមិឱ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយ និងបង្កើនការងារដល់ប្រជាពលរដ្ឋ តាមរយៈការ ស្វែងរកអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅឃុំសំរោងក៏ដូចជាស្រុកស្វាយអន្ទរទាំងមូលផងដែរ។

បន្ថែមលើសពីនេះលោក ម៉ុក វណ្ណា បានស្នើដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារ មន្រ្តីគណបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋានឲ្យមានតម្លាភាព និងគណនីយភាពជូន ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តពុះពារសម្រេចឱ្យខានតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដោយត្រូវបន្តកសាង ពង្រឹង ពង្រីកកម្លាំងស្នូល ផ្តើមពីការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានភូមិ ឃុំ ពិសេសក្រុមបក្ស និងគ្រួសារបក្ស ជំរុញការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស និងប្រជាជនគ្រប់ទិសទីនៅមូលដ្ឋាន ហើយត្រូវចុះច្បាមជាប់មូលដ្ឋានភូមិផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ៕