* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២,៣០០នាក់ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា

01-05-2026 14:46

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២,៣៧៣នាក់ នៅក្រុមហ៊ុន សានស៊ូ ហ្គាម៉ិន ស្ថិតនៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារប្រទេសកម្ពុជាយើងមានថ្នាក់ដឹកនាំ ដ៏ត្រឹមត្រូវ ដែលបាននាំមកនូវសុខសន្តិភាព ជូនដល់សង្គមជាតិ នៅប្រទេសរបស់យើង ទើបធ្វើឲ្យអ្នកវិនិយោគ ចូលមកជាហូរហែតាមបណ្ដាខេត្តផ្សេងៗ ក៏ដូចជាខេត្តកំពង់ចាមយើងនេះផងដែរ ដែលបានផ្ដល់នូវឱកាសការងារ ក៏ដូចជាបានផ្ដល់នូវប្រាក់ចំណូល ចូលដល់គ្រួសាររបស់ប្រជាពលរដ្ឋយើង ដើម្បីបង្កើនជីវភាពឱ្យល្អប្រសើរដូចសព្វថ្ងៃនេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា នៅពេលដែលគម្រោងព្រែកជីកហ្វូណនបានសាងសង់រួច ការដឹកជញ្ជូនភាគច្រើនគឺតាមផ្លូវទឹក ដូច្នេះរាល់ទំនិញ កសិផល សម្ភារៈវាយនភ័ណ្ឌទាំងឡាយ ដែលផលិតចេញពីរោងចក្រ និងដឹកចូលទៅកំពង់ផែទន្លេបិទ ដឹកជញ្ជូនព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅប្រទេសទី ២ ដែលចាំទទួលទំនិញ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅពេលដំណើរការដឹកជញ្ជូនទំនិញចេញតាមព្រែកជីកហ្វូណនតេជោ នោះខេត្តកំពង់ចាម អាចនឹងមានរោងចក្រច្រើន ដោយសារតែខេត្តមួយនេះគឺកៀកនិងកំពង់ផែ ដែលប្រការនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង កាន់តែមានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតពីការអភិវឌ្ឍន៍នេះ ។

លោកអភិបាលខេត្ត ក៏បានយកឱកាសសម្ដែងនូវការអបអរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន សាន់ស៊ូ ហ្គាម៉ិន នេះ ដែលបានធ្វើការស្រុះស្រួល និងសាមគ្គីគ្នា គោរពទៅតាមច្បាប់ការងារ ចូលរួមសហការធ្វើការងារបានល្អ ជាមួយខាងរោងចក្រ ធ្វើឲ្យសកម្មភាពការងារដំណើរការបានល្អដូចបច្ចុប្បន្ននេះ៕