* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ស សុខា ជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅស្រុកកំចាយមារ ខេត្តព្រៃវែង

01-05-2026 14:56

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាល លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ចំនួន៣,១០៨នាក់ នៅខេត្តព្រៃវែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកអភិសន្តិបណ្ឌិត ស សុខា បាននាំមកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កម្មករទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងារ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបានសង្កត់ធ្ងន់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ក៏ដូចជាការធានាឲ្យបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុវត្ថិភាពនៅតាមរោងចក្រ សហគ្រាស។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង ដែលបានផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានសហការល្អជាមួយអាជ្ញាធរ ក្នុងការបង្កើតបរិយាកាសការងារប្រកបដោយសុខដុមរមនា។ លោកបានបន្ដថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាការរំលឹកនូវប្រវត្តិសាស្ត្រ នៃការតស៊ូរបស់វណ្ណៈកម្មករនោះទេ ប៉ុន្តែវាគឺជាសក្ខីភាព នៃការផ្ដល់តម្លៃ និងការដឹងគុណចំពោះកម្លាំងពលកម្ម ដែលកំពុងកសាងអនាគតដ៏រុងរឿងសម្រាប់កម្ពុជា។

​ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានរៀបចំអាហារសាមគ្គី និងផ្តល់ជូននូវក្រមា និងថវិកា ដល់កម្មករនិយោជិតទាំង៣,១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន១ និងថវិកា ចំនួន៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន១ និងថវិកាចំនួន១៤ម៉ឺនរៀលផងដែរ៕