* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនបរទេស ៤០នាក់ ពាក់ព័ន្ធបទល្មើស Scam Online ក្រោយបង្ក្រាបបាននៅទីតាំងមន្ទីរពេទ្យ «ស៊ីកាង យិនម៉ឺង» និងផ្ទះមួយកន្លែងក្នុងក្រុងកំពង់សោម

01-05-2026 15:19

(ព្រះសីហនុ)៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន លើជនបរទេស ចំនួន ៧នាក់ ដែលជាប់ចោទពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងចំនួន ៣៣នាក់ ជាប់ចោទពីបទប៉ុនប៉ង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ៤៦៨ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងករណីប៉ុនប៉ង មានជនត្រូវចោទ ៧នាក់ ពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយមានការរៀបចំជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៥ កថាខណ្ឌទី១, កថាខណ្ឌទី៣ ចំណុច១នៃច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជនបរទេស ៣៣នាក់ ពីបទ ប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយមានការរៀបចំជាក្រុមមានការចាត់តាំង) ប្រព្រឹត្តនៅ ភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែល មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៥ កថាខណ្ឌទី១ និងកថាខណ្ឌទី៣ ចំណុច១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៤០នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងមន្ទីរពេទ្យ ស៊ីកាង យិនម៉ឺង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។

ក្រោយសាកសួរជនសង្ស័យទាំង ៥នាក់ កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវបន្តដល់ចំណុចទីតាំងផ្ទះមួយកន្លែង ស្ថិតនៅភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣២នាក់ បន្ថែមទៀត ព្រមទាំងធ្វើការត្រួតពិនិត្យឃើញថា ក្នុងផ្ទះនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) និងដកហូតវត្ថុតាង កុំព្យូទ័រ ចំនួន ១៨គ្រឿង, ទូរសព្ទដៃ ចំនួន៧២គ្រឿង និងសម្ភារៈសង្ស័យសម្រាប់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនបន្ថែមទៀត។

បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទមានខ្លួនទាំងអស់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ដោយឡែកបក្ខពួកដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការបន្តទៅតាមនីតិវិធី៕