* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិន៤នាក់ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Scam Online

01-05-2026 15:21

(ព្រះសីហនុ)៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ៤៧៤ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ទាក់ទិននឹងបទល្មើសប៉ុនប៉ងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុមមានការចាត់តាំង (ONLINE SCAMS) មានជនត្រូវចោទ៖

១- ឈ្មោះ LI YONGQI ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិចិន
២- ឈ្មោះ XIE NENGKU ភេទប្រុស កើតឆ្នាំ២០០០ ជនជាតិចិន
៣-ឈ្មោះ CHEN LIBAO ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិចិន
៤-ឈ្មោះ WEI QIANSHUN ភេទប្រុស កើតឆ្នាំ២០០០ ជនជាតិចិន

ពីបទប៉ុនប៉ងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុមមាន ការចាត់តាំង (ONLINE SCAMS) ប្រព្រឹត្តនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញាត្តិឱ្យផ្តន្ទា ទោសតាមមាត្រា៥ កថាខណ្ឌ១ និងកថាខណ្ឌ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២៖២០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យ ជាក់ស្តែងនៅចំណុច ផ្ទះជួលមួយកន្លែង នៅភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និង ឆែកឆេររកឃើញជនបរទេសជាជនជាតិចិនចំនួន ៤នាក់ ឈ្មោះ LI YONGQI, ឈ្មោះ XIE NENGKU, ឈ្មោះ CHEN LIBAO, និងឈ្មោះ WEI QIANSHUN និងដកហូតបាន កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន ៤គ្រឿង, កុំព្យូរទ័រយួដៃចំនួន ១គ្រឿង និងទូរស័ព្ទដៃចំនួន ៣៩ គ្រឿង។

តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ បញ្ជាក់ថា ឧបករណ៍អេឡិចត្រនិច និងកុំព្យូទ័រខាងលើ មានតម្រុយពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ដោយក្នុងកុំព្យូទ័រទាំងនោះ មានសារសម្រាប់បោកប្រាស់ (SCRIPT)។

បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕