* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

«សិង្ហបុរីមិនបោះបង់ប្រជាជនគ្រប់ទីកន្លែង» សម្តីពលរដ្ឋសិង្ហបុរីសង្គ្រោះពីមជ្ឈិមបូព៌ា ធ្វើឱ្យនាយករដ្ឋមន្ត្រីសិង្ហបុរី ស្រក់ទឹកភ្នែក

01-05-2026 15:52

(សិង្ហបុរី)៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឡរ៉េន វ័ង នាយករដ្ឋ​មន្ត្រីសិង្ហបុរី បានអញ្ជើញប្រារព្ធទិវាពលកម្មអន្តរជាតិ។

ក្នុងឱកាសនោះ លោកបានលើកឡើងនូវអារម្មណ៍ពលរដ្ឋសិង្ហបុរីមួយរូប ដែលត្រូវបាន​ជម្លៀស​ចេញពីទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់សាអូឌីត ពេលផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកនាយករដ្ឋមន្ត្រី បានអានសំបុត្រនោះ ជាមួយអារម្មណ៍ក្តុកក្តួលជាខ្លាំង។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែល Fresh News ដកស្រង់ចេញពីវីដេអូនៃការ​ថ្លែង​របស់លោកនាយករដ្ឋមន្ត្រីផ្សាយដោយ​សារព័ត៌មានសិង្ហបុរី៖

នៅពេលវិបត្តិនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយពលរដ្ឋសិង្ហបុរី បានជាប់គាំងនៅក្រៅ​ប្រទេស យើងបានធ្វើសកម្មភាពភ្លាមៗ។ យើងបានត្រៀមជើងហោះហើរបន្ថែម។ នៅ​ពេល​ស្ថាន​ការណ៍​​កាន់តែគ្រោះថ្នាក់ យើងបានបញ្ជូនយន្ដហោះរបស់កងទ័ពអាកាស​សិង្ហ​បុរី។ យើង​បានយកគ្រប់គ្នាត្រឡប់មកផ្ទះវិញ។

ជនជាតិសិង្ហបុរីម្នាក់នៅលើជើងហោះនោះមានឈ្មោះ Nishar Keshvani បានសរសេរ​សំបុត្រ​មួយបង្ហាញពីអារម្មណ៍ដែលបានត្រឡប់មកផ្ទះវិញ នៅលើជើងហោះហើរមួយ​របស់​កង​ទ័ពអាកាស RSAF។ ខ្ញុំសូមអាននូវអ្វីដែលគាត់បានសរសេរ។

«ស្វាគមន៍ត្រឡប់មកផ្ទះវិញ»។ ពាក្យ២ម៉ាត់បានចាក់ដោតអារម្មណ៍របស់ខ្ញុំមិនធ្លាប់​មានពី​មុន​មក។ ពាក្យ២ម៉ាត់នោះ បានចេញពីមាត់កងទ័ពអាកាសសិង្ហបុរី ក្នុងពេលដែល​គ្រួសារ​របស់ខ្ញុំជិះនៅលើជើងហោះហើរជម្លៀសខ្លួនក្នុងទីក្រុងរីយ៉ាដ។ យន្ដហោះរបស់យើង​មិន​ទាន់​ហោះចេញទេ។ ប៉ុន្តែនៅពេលនោះ បរិយាការនៅក្នុងការប៊ីនយន្ដហោះបានផ្លាស់ប្ដូរ។

អ្នកដំណើរបាននាំគ្នាសម្លឹងមើលជុំវិញយ៉ាងស្ងៀមស្ងាត់។ អ្នកខ្លះញញឹម។ អ្នកខ្លះទៀតជូត​ទឹក​ភ្នែក ខណៈយន្ដហោះហោះឡើងពីផ្លូវរត់ មនុស្សម្នាបាននាំគ្នាទះដៃសាទរ។ បន្ទាប់មក សំឡេងបានបន្លឺឡើងបន្តិចម្ដងៗនៅទូទាំងកាប៊ីន។

អ្នកខ្លះបាននាំគ្នាច្រៀងចម្រៀងជាតិសិង្ហបុរី ហើយអ្នកផ្សេងទៀតបាននាំគ្នាច្រៀងតាម​ក្រោយ។ នេះជាពេលវេលាមួយមិនអាចបំភ្លេចបាន នៅពេលដែលអ្នកដឹងថា ផ្ទះមិន​មែន​គ្រាន់តែជាទីកន្លែងមួយនៅលើផែនទីនោះទេ តែវាមានអត្ថន័យជ្រាលជ្រៅណាស់។ វាជា​អត្តសញ្ញាណរួម អារម្មណ៍ជាជនរួមជាតិ និងការទទួលដឹងថា នៅពេលមានបញ្ហា ប្រទេសរបស់អ្នកនឹងទៅជួយអ្នក។

ខណៈយន្ដហោះ RSAF របស់យើងដឹកពួកយើងត្រឡប់ទៅផ្ទះវិញ នៅយប់នោះពាក្យ «ស្វាគមន៍ត្រលប់មកផ្ទះវិញ» មានអត្ថន័យថ្មីទាំងស្រុង។ វាមិនមែនគ្រាន់តែជាការ​ស្វា​គមន៍​ទេ។ តែវាជាពាក្យសន្យាមួយថា មិនថាពលរដ្ឋសិង្ហបុរី ស្ថិតនៅទីណានោះទេ នៅ​ក្នុង​ពិភពលោក ប្រទេសរបស់យើងតែងតែយកចិត្តទុកដាក់ចំពោះ​ប្រជាជនខ្លួន​ឯង​ជា​និច្ច ហើយវាជាពាក្យសន្យាមួយដែលមានតម្លៃ គួរតែ ត្រូវបានការពារពីមួយជំនាន់​ទៅ​មួយ​ជំនាន់។

បងប្អូនប្រុសស្រីទាំងឡាយ ពាក្យសន្យានេះស្ថិតនៅចំកណ្ដាល​នៃអត្ត​សញ្ញាណ​ថា តើពួកយើងជានរណា? ដូច្នេះមិនថា មានវិបត្តិថាមពល ឬការវិវត្តន៍ AI យើងនឹង​យក​ចិត្តទុកដាក់ចំពោះប្រជាជនរបស់យើង។ នឹងមិនមានពលរដ្ឋសិង្ហបុរី​ណាម្នាក់ ​ត្រូវបាន​បោះបង់ចោលនោះទេ៕