* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវបំពេញកាតព្វកិច្ច ក្រមសីលធម៌វិជ្ជាជីវៈក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់

01-05-2026 16:05

(កោះកុង)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីអបអរសាទរ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តកោះកុង លើកទី៩ ដោយមានការទទួលស្វាគមន៍ពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង, លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត រួមទាំងមន្ត្រីសុខាភិបាលជាច្រើនរូប។

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានធ្វើគារវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះគណៈអធិបតី និងអង្គទិវា ដោយជម្រាបពីកិច្ចការងារពង្រឹងការងារគណៈគ្រូពេទ្យក្នុងខេត្ត ដោយត្រូវគោរពច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ឆ្នាំ២០១៦ ឲ្យយល់ពីដែនកំណត់វិជ្ជាជីវៈរបស់ខ្លួន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពបច្ចេកទេស ក្នុងការធ្វើរោគវិនិច្ឆ័យព្យាបាលអ្នកជំងឺ ដើម្បីជៀសវាងបាតុភាពធ្ងន់ធ្ងរដែលអាចប្រឈមមុខនឹងទោសទណ្ឌផ្លូវច្បាប់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសុខាភិបាលទាំងមូល។

លោកវេជ្ជបណ្ឌិត បានបន្តថា នាពេលកន្លងមកនេះយើងទាំងអស់គ្នាក៏បានដឹងឮព័ត៌មានតាមបណ្ដាញសង្គម ក៏ដូចជាបាតុភាពដែលបានកើតឡើងនៅតាមបណ្ដាខេត្តមួយចំនួន។ ហេតុដូច្នេះចំពោះខេត្តកោះកុង ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយត្រូវផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស និងធ្វើការឆ្លើយតបបន្ទាន់ឲ្យបានលឿន ទៅតាមការណែនាំរបស់គណៈគ្រូពេទ្យជាតិ ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីគ្រប់គ្រងព័ត៌មានលើបណ្ដាញសង្គមឲ្យបានទាន់ពេលវេលា ដូច្នេះម្នាក់ៗត្រូវតែត្រៀមខ្លួនប្រុងប្រយ័ត្នការពារខ្លួនការពារវិជ្ជាជីវៈ។

ហេតុនេះវេជ្ជបណ្ឌិត គ្រូពេទ្យត្រូវទាមទារការគោរពក្រមសីលធម៌ ឲ្យបានកាន់តែល្អប្រពៃ ទើបអាចរក្សាការពារបាននៅភាពថ្លៃថ្នូរកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ដើម្បីកសាងខ្លួនជាគ្រូពេទ្យមួយ ដែលមានសមត្ថភាពគុណភាពសម្បទាគ្រប់គ្រាន់ ក្នុងការដល់សេវាប្រកបដោយគុណធម៌ សីលធម៌ គោរពដែនកំណត់វិជ្ជាជីវៈ និងធានាបានសមធម៌ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយការពេញចិត្ត។

លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាងលោកសាស្ត្រារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់ មុនក្លាយជាអ្នកប្រកបវិជ្ជាជីវៈអាចទៅព្យាបាលតាមជំនាញរបស់ខ្លួន ដល់អ្នកជំងឺបាន ត្រូវមានសញ្ញាបត្រវាយតម្លៃចុះបញ្ជីការសុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈត្រឹមត្រូវ។ លោកបានបន្តថា ដោយសារបច្ចុប្បន្ន វិទ្យាសាស្ត្រមានការអភិវឌ្ឍរីកចម្រើន ការប្រែប្រួល និងការផ្លាស់ប្ដូរកើតមានយ៉ាងឆាប់រហ័ស សូម្បីតែជំងឺ ក៏មានការវិវត្តថ្មីៗ ហេតុដូច្នេះអ្នកបម្រើសេវាសុខាភិបាល ជាគ្រូពេទ្យ ជាបុគ្គលិកសុខាភិបាល ជាអ្នកប្រកបអាជីពសុខាភិបាលទាំងអស់ ត្រូវបន្តអភិវឌ្ឍវិជ្ជាជីវៈជានិច្ច។

លោករដ្ឋលេខាធិការ បានណែនាំឲ្យរួបរួមគ្នាលើកកម្ពស់ វិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានកិត្តិយស កេរ្តិ៍ឈ្មោះ និងទិសដៅចុងក្រោយ គឺទទួលបានការជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវាក្នុងមូលដ្ឋានសុខាភិបាល ពីព្រោះគ្រូពេទ្យ គឺជាតួអង្គដ៏សំខាន់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺគ្រប់កាលៈទេសៈ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈយ៉ាងត្រឹមត្រូវ៕