* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ចំណងដៃផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក (Video inside)

01-05-2026 16:33

(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ចំណងដៃផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋ​នៅ​ឃុំក្រយា ស្រុកប្រា​សាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន​កសិ​ផល។

ពិធីបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារ​បក្ស​ប្រជា​ជនចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋា​នស្រុក​ប្រា​សាទ​បល្ល័ង្ក និងមានការអញ្ជើញចូលរួមពី​ក្រុម​ការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុក​ប្រា​សាទ​បល្ល័ង្ក ក៏ដូចជាមន្ត្រីបក្សស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ប្រជាពល​រដ្ឋ អញ្ជើញចូលរួមក្នុងពិធីខាងលើ បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះចំណងដៃ​ផ្លូវ​លំមួយខ្សែនេះ ព្រោះជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។

លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងឱ្យដឹងថា ផ្លូវលំមួយខ្សែនេះ ជាចំណងដៃរបស់​សម្ដេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការ​​ចាំបាច់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអ្នកឧកញ៉ា បានថ្លែងបន្តថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងផ្សារភ្ជាប់ក្តីនឹករលឹក និងសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។ ផ្លូវលំមួយខ្សែនេះ គឺជាការគិតគូរ​របស់​សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដោះស្រាយការលំបាករបស់ប្រជា​ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា។

លោកអ្នកឧកញ៉ា ទ្រី ភាព បានសង្កត់ធ្ងន់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋ​កិច្ច​ដ៏​សំខាន់។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងក្លាយជា​ចល​ករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈការផ្តល់ភាពងាយស្រួលដល់កសិករ​ក្នុង​ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយកាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ ដែលលោកអ្នក​ឧក​ញ៉ា បានផ្តល់ជូនកាលពីពេលកន្លងមក គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវ​លំចំនួន ១០៦ខ្សែ សរុបប្រវែង ២១៥គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ។

ដោយឡែកបន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋាន លោកអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្តដំណើរ​ចុះ​ពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្កថ្មី ដើម្បី​ធានាឱ្យបាននូវគុណភាព និងសោភ័ណភាព ត្រៀមបម្រើការងារជូនប្រជាពលរដ្ឋ និង​គណ​បក្សនាពេលខាងមុខ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា និងលោកជំទាវ ក៏បាននាំយក​នូវ​អំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូ​ពេទ្យ និងប្រជាពលរដ្ឋដែលបានចូលរួមសរុបប្រមាណ ៤.០០០នាក់ ដោយមានជាថវិកា និងអង្ករចំនួន ១០តោន ដែលសរុបការចំណាយអស់ប្រមាណ ២៥៥លានរៀល៕