* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះសង្ឃ និងពុទ្ធសាសនិកជនខ្ទង់ពាន់រូប ចូលរួមពិធីបុណ្យវិសាខបូជា វត្តភ្នៀតសិម្ពលី

01-05-2026 20:34

(ភ្នំពេញ)៖ ព្រះឥន្ទមុនី សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសិម្ពលី ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននិមន្តដឹកនាំព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ព្រមទាំងសិស្សានុសិស្ស ខ្ទង់ពាន់រូប ប្រារព្ធធ្វើពិធីបុណ្យ វិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។

នៅក្នុងកម្មវិធីបុណ្យ ដែលរៀបចំនៅក្នុងថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ មានរបៀបវារៈដូចជា៖

*នមស្សការព្រះរតនត្រ័យ សមាទានសីល
*ពិធីនាងសុជាតាថ្វាយមធុបាយាស
*សូត្រពុទ្ធជ័យមង្គល
*ប្រកាសវិសាខបូជា
*សូត្រនមោ៨បទ
*នមស្សការវិសាខបូជា
*សូត្រធម្មនិយាម៣០
*ផ្សាយមេត្តាធម៌ និងមានការបណ្តែតប្រទីប ផងដែរ។

បុណ្យវិសាខបូជា គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជនទូទាំងពិភពលោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ ថ្ងៃពេញបូណ៌មី ខែពិសាខ ដើម្បីរំលឹកដល់ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងនៅថ្ងៃតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃនេះជា ទិវាអន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដោយទទួលស្គាល់ពីការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងការលើកស្ទួយចិត្តវិញ្ញាណមនុស្សជាតិ។ ពុទ្ធបរិស័ទតែងប្រារព្ធពិធីដោយការដើរហែរប្រទក្សិណ ថ្វាយផ្កា ស្ដាប់ធម្មទេសនា និងយកធម៌ទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ៕