* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូ ចូលរួមព្រឹត្តិការណ៍អន្តរជាតិ «Women Deliver 2026» នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

01-05-2026 21:20

(អូស្រ្តាលី)៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចូលរួមព្រឹត្តិការណ៍អន្តរជាតិ «Women Deliver 2026» ស្តីពីសមភាព យេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ស្ត្រី និងការទប់ស្កាត់អំពើហិង្សាទាក់ទាក់នឹងយេនឌ័រ ដែលបានប្រព្រឹត្តណ៍ទៅនៅថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។

Women Deliver 2026 មានរូបភាពជាសន្និសិទលំដាប់ថ្នាក់ពិភពលោក ដែលមានថ្នាក់ដឹកនាំ និងអ្នកធ្វើការងារយេនឌ័រ និងសង្គម មកពីប្រទេស១៨៩ និងអ្នកចូលរួមជិត៦០០០នាក់។

តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) គណៈប្រតិភូក្រសួងកិច្ចការនារី បានចូលរួមក្នុងកិច្ចប្រជុំ Women Deliver 2026 ហើយទន្ទឹមនឹងនេះ ក៏បានចូលរួមប្រជុំទ្វេភាគីជាមួយដៃគូ អូស្រ្តាលី មកពីស្ថាប័ននីតិបញ្ញត្តិ (ប្រធានព្រឹទ្ធសភា) និងនីតិប្រតិបត្តិ (រដ្ឋមន្រ្តី)។

នៅក្នុងកិច្ចប្រជុំ Women Deliver កម្ពុជាបានចែករំលែកអំពីមេរៀនបទពិសោធន៍លើការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសសមិទ្ធផលវិជ្ជមានលើការ កាត់បន្ថយអត្រាប្រេវ៉ាឡង់ករណីអំពើហិង្សាក្នុងគ្រួសារ។ ចំពោះរូបភាពថ្មីៗទាក់ទងនឹង បច្ចេកវិទ្យាឌីជីថល គណៈប្រតិភូបានរៀនសូត្រពីដៃគូ លើវិធានការច្បាប់ និងការអនុវត្តវិធានការដែលទទួលបានជោគជ័យ ជាពិសេសលើការចូលរួមទទួលខុសត្រូវជាមួយនឹងរដ្ឋ ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

គណៈប្រតិភូ រៀនសូត្របានអំពីក្របខណ្ឌច្បាប់ ក្នុងការទប់ស្កាត់គ្រប់ទម្រង់នៃការរើសអើង (យេនឌ័រ ពូជសាសន៍ ពិការភាព វ័យចាស់...), តួនាទីរបស់យុវជន ក្នុងការបន្តការពារ និងលើកកម្ពស់សមភាពយេនឌ័រ ដើម្បីរក្សាសន្តិភាព ភាពចម្រុះនិងបរិយាបន្ន ក្នុងកាលទេសៈដែលពិភពលោក កំពុងមានភាពតានតឹងផ្នែកសេដ្ឋកិច្ច នយោបាយ និងមានជំលោះប្រដាប់អាវុធនៅតាមតំបន់មួយចំនួន ដែលបង្វែរ អាទិភាពលើការងារសន្តិសុខ និងការពារជាតិ។

វេទិកាក៏បានលើកឡើងនូវរូបភាពថ្មី នៃសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងក្នុងភាពជាអ្នកដឹកនាំ ដើម្បីធានាកិច្ចអភិវឌ្ឍមួយ ប្រកប ដោយបរិយាបន្ន និងនវានុវត្តន៍។ ជាមួយគ្នានេះ, កម្ពុជាក៏ទទួលបានការអញ្ជើញពី UNICEF ដើម្បីចែករំលែក អំពីមេរៀនបទពិសោធន៍ល្អរបស់ កម្ពុជា ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ី ដោយមានការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍក្មេងស្រី នៅក្នុងកម្មវិធីរបស់ Women Deliver 2026 នោះផងដែរ។

វេទិកាពិភពលោកនេះ បង្កើតបាននូវចលនាក្នុងការអំពាវនាវរួមគ្នា ដើម្បីបង្កើនសម្លេងរួម ឱ្យកាន់តែភាពខ្លាំងក្លា (amplify voice) និងទទួលបានការយកចិត្តទុកដាក់លើការគិតគូរឡើងវិញ និងដាក់ចេញនូវការប្តេជ្ញាចិត្តថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបនិងទប់ស្កាត់ការធាក់ថយលើសន្ទុះនៃការអនុវត្តអនុញ្ញា CEDAW, ការប្តេជ្ញាចិត្តលើការការពារសិទ្ធិ ក្នុងនោះសិទ្ធិស្រ្តី ដែលជាបុរេលក្ខខណ្ឌក្នុងការពន្លឿនកិច្ចអភិវឌ្ឍប្រកបដោយនវានុវត្ត និងចីរភាព ដោយមិនបោះបង់អ្នកណាម្នាក់ឡើយ។

នៅក្នុងដំណើរបេសកម្មនេះ គណៈប្រតិភូបានចូលរួមប្រជុំពិភាក្សាទ្វេភាគី ជាមួយនឹងដៃគូ រួមមាន លោកជំទាវប្រធានព្រឹទ្ធសភានៃប្រទេសអូស្ត្រាលី, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ពហុវប្បធម៌ និងធុរកិច្ចខ្នាតតូច, រដ្ឋមន្រ្តីសម្រាប់ហិរញ្ញវត្ថុនិងស្រ្តី, អគ្គរដ្ឋទូតសមភាពយេនឌ័រប្រទេសអូស្រ្តាលី, ប្រធានអង្គភាពទទួលបន្ទុកស្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី, ស្នងការនៃគណៈកម្មការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងផ្លូវភេទ, គណៈកម្មការទប់ស្កាត់ការរើសអើងផ្នែកភេទនៃប្រទេសអូស្ត្រាលី, នាយកប្រតិបត្តិអង្គភាពវិភាគយេនឌ័រ (Gender Lens Australia), អង្គភាពស្រ្តីវីតូរៀលអន្តរជាតិ (Global Victoria Women) និងប្រធានផ្នែកយេនឌ័រនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី (ADB)។

នៅក្នុងជំនួបជាមួយភាគីអូស្រ្តាលី កម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ក្នុងការចូលរួមនិងគាំទ្រដល់ការជួយស្តារសន្តិភាពនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងកិច្ចអភិវឌ្ឍកម្ពុជា រួមទាំងការលើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធិស្រ្តី។

ជាមួយគ្នានេះ កិច្ចពិភាក្សាបានផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងអាទិភាពលើប្រធានបទសំខាន់ៗ ដូចជាសេដ្ឋកិច្ចគិតគូរសុខុមាលភាព (Care Economy), ការទប់ស្កាត់អំពើហិង្សាទាក់ ទង នឹងយេនឌ័រ - ជាពិសេសតាមរយៈបច្ចេកវិទ្យាឌីជីថល (TF-GBV), អភិបាលកិច្ចប្រកបដោយបរិយាបន្ន, ការរៀបចំថវិកាឆ្លើយតបយេនឌ័រ,យេនឌ័រនិងការប្រែប្រួលអាកាសធាតុ និងរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ (WPS)។

នៅក្នុងនោះ គណៈប្រតិភូកម្ពុជាបានលើកឡើង អំពីតម្រូវការផ្តោតលើការយកចិត្តទុកដាក់លើប្រធានបទស្រ្តី សន្តិភាព និងសន្តិសុខ (WPS) នៅក្នុងក្របខណ្ឌថ្នាក់ជាតិ និងថ្នាក់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការការពារនិងថែរក្សាសន្តិភាពយូរអង្វែងរបស់ពិភពលោក និងតំបន់ ក្នុងកាលទេសៈនាពេលបច្ចុប្បន្ន ដែលប្រទេសមួយចំនួនកំពុងប្រឈម និងមានភាពតានតឹងនៅតាមព្រំដែន ឬដោយវិបត្តិផ្ទៃក្នុងខ្លួន ដែលអាចជាហានិភ័យក្នុងការបែកបាក់សាមគ្គីភាព និងមិត្តភាពក្នុងតំបន់និងពិភពលោក ហើយក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ ស្ថាប័ននីតិបញ្ញាត្តិ និងប្រតិបត្តិអូស្រ្តាលី បន្តអំពាវនាវ និងគាំទ្រដល់គ្រប់គូភាគីពាក់ព័ន្ធ ឱ្យគោរពតាមគោលការណ៍ និងច្បាប់អន្តរជាតិ ដែលបានចូលជាធរមាន។

ដំណើរបេសកម្ម និងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ បានបង្កឱកាសឱ្យគណៈប្រតិភូកម្ពុជា ពិនិត្យនិងធ្វើបច្ចុប្បន្នភាពក្របខណ្ឌជាយុទ្ធសាស្រ្តរបស់ក្រសួង ព្រមទាំងបានពង្រឹកបណ្តាញដៃគូ ដើម្បីសម្រួលកិច្ចសហការនិងការគៀរគរធនធាន ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការឆ្លើយតបតាមអាទិភាពថ្មី តាមការវិវត្តរបស់សង្គមកម្ពុជា៕