* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីកសិកម្មឃុំ៖ ទុរេននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាចប្រមូលផលយឺតជាងឆ្នាំមុនមួយខែ ដោយសារបម្រែបម្រួលអាកាសធាតុ ពោលគឺនឹងប្រមូលផលចុងខែនេះ

02-05-2026 11:33

(កំពង់ចាម)៖ លោក អះម៉ាត់ ម៉ូស្តាហ្វា មន្ត្រីកសិកម្មឃុំអារក្សត្នោត ស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា ទុរេននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាចប្រមូលផលយឺតជាងឆ្នាំមុនមួយខែ ដោយសារបម្រែបម្រួលអាកាសធាតុ ពោលគឺនឹងប្រមូលផលចុងខែនេះ។

ជាការកត់សម្គាល់របស់លោកផ្ទាល់, ទុរេននាំនេះគឺល្អធម្មតា មិនមានការថយចុះទិន្នផលនោះទេ គ្រាន់តែថារយៈពេលនៃការប្រមូលផលគឺយឺតជាងឆ្នាំមុនជិតមួយខែ ដោយសារតែឆ្នាំនេះ ទុរេនចេញផ្កាយឺតជាងឆ្នាំមុន ដោយសារតែអាកាសធាតុប្រែប្រួល ធ្លាក់ភ្លៀងច្រើន។

លោក បានបញ្ជាក់ផងដែរពីពូជទុរេនដែលកសិករនៅមូលដ្ឋានរបស់លោកនិយមដាំ មានដូចជា ពូជ Musang king និងពូជ ម៉នថង។ ចំពោះពូជ Musang king កសិករកំពុងតែចាប់ផ្ដើមប្រមូលផលហើយ ក៏ប៉ុន្តែពូជនេះមិនសូវមានអ្នកដាំច្រើនទេ ដោយឡែកពូជ ម៉នថង ជាពូជដែលគេនិយមដាំ ហើយនៅក្នុងចុងខែឧសភានេះ ទុរេនអាចនឹងចាប់ផ្ដើមប្រមូលផលច្រើនហើយ។

សូមជម្រាបថា ក្នុងខេត្តកំពង់ចាម មានផ្ទៃដីដាំដុះទុរេនប្រមាណ ១,៨៤៩ហិចតា ដែលអាចទទួលបានទិន្នផលក្នុងរង្វង់ ១២,៧៣៨.៥តោន ស្មើនឹង ១១.៤២%នៃផ្ទៃដីសរុប ខណៈដែលផ្ទៃដីដាំដុះសរុបទូទាំងប្រទេសមានប្រមាណ ១៦,១៩៣ហិចតា៕