* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូតអាមេរិកនៅកម្ពុជា៖ ការស្តារឡើងវិញនៃសន្តិភាព បើកឱកាសថ្មីឱ្យសហរដ្ឋអាមេរិក ពង្រឹងការធ្វើការជាមួយកម្ពុជា (Video inside)

02-05-2026 11:46

(ភ្នំពេញ)៖ ការស្តារឡើងវិញនៃសន្តិភាព បើកឱកាសថ្មីឱ្យសហរដ្ឋអាមេរិកពង្រឹងការធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ស្ថិរភាពតំបន់ និងជំរុញឱ្យមានតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានភាពសេរី និងបើកចំហ។ នេះជាសាររបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ជាមួយរូបភាពផ្តល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹក។

ស្ថានទូតអាមេរិក បានសរសេរសារបន្តថា ការផ្តល់ទីតាំងស្នាក់នៅដែលមានសុវត្ថិភាព និងធនធានសម្រាប់ស្តារជីវភាពឡើងវិញ គឺមានសារៈសំខាន់ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់គ្រួសារដែលត្រូវបានផ្លាស់ទី ដែលជាជំហានគ្រឹះសម្រាប់ស្ថិរភាពប្រទេស ក្នុងរយៈពេលវែង។ កម្មវិធីជំនួយបរទេសរបស់សហរដ្ឋអាមេរិកនេះ មិនគ្រាន់ តែជាការជួយសម្រាលបន្ទុកបន្ទាន់ទេ ប៉ុន្តែជាការបង្កើតនូវភាពរឹងប៉ឹងដោយខ្លួនឯងបាន។

«យើងផ្តល់នូវឧបករណ៍ ដែលគ្រួសារទាំងនេះត្រូវការ ដើម្បីស្តារជីវភាពពួកគេឡើងវិញ ការខិតខំរបស់យើងគាំទ្រដោយផ្ទាល់ដល់សន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងធានាថាដំណើរការនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ នាំឱ្យមានលទ្ធផលជាក់ស្តែង»។ នេះជាសាររបស់ស្ថានទូតអាមេរិក៕