* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខរដ្ឋស្តីទី គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល យកក្មេងទំនើងទៅជួយ​ការងារ​នៅជួរមុខ (Video inside)

02-05-2026 12:12

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ​ការគាំទ្រវិធានការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គិតគូរ​យកក្មេងទំនើងទៅជួយការងារនៅជួរមុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរយកក្មេងទំនើង​ទៅ​ជួយ​ការងារនៅជួរមុខ ដូចជាការជីកលេណដ្ឋានជាដើម តែមិនមែនទៅប្រយុទ្ធនោះទេ។

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះវិធានការនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ឱ្យដេកស៊ីបាយមិនប្រាកដថាកែទេ ព្រោះ​ពួក​​គេ​ក្លាហានណាស់។ តែយើងមិន​ប្រគល់​កាំបិត ប្រគល់គ្រាប់ឱ្យគេទេ។ យកទៅ​ព្រំ​ដែន ជួយ​ដឹកស្បៀង ជួយជីកលេណដ្ឋាន...បម្រើឱ្យវិស័យយោធា»។

ក្រៅពីមានប្រសាសន៍គាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលលើក្

មេងទំនើងខាងលើនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពាក់ព័ន្ធប្រវត្តិសាស្ត្រ ក៏ដូចជារឿង​របស់កម្ពុជាក្នុងអតីតកាលពាក់ព័ន្ធខេត្តកំពង់ស្ពឺ មានដូចជាបញ្ហានយោបាយ ការអភិ​វឌ្ឍ និងសេដ្ឋកិច្ចជាដើម។

ក្រៅពីលើកបញ្ហាពាក់ព័ន្ធខេត្តកំពង់ស្ពឺហើយនោះ សម្តេចតេជោ ក៏បានលើក​បញ្ហា​ពាក់​ព័ន្ធសភាពការណ៍របស់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។

មិនខុសពីខេត្តកំពង់ចាម និងត្បូងឃ្មុំនោះទេ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តកំពង់ស្ពឺនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យចិត្តទុកដាក់លើបញ្ហាមួយចំនួន។

បញ្ហាដែលសម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឱ្យយកចិត្តទុកដាក់នោះ មានដូចជា​ការយកចិត្តទុកដាក់អនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព, យកចិត្តទុកដាក់ការ​ផ្តល់​សេវាសាធារណៈឱ្យបានល្អប្រសើរ, ចូលរួមគាំទ្រការកៀរគរពន្ធដារ និងពន្ធគយ, យកចិត្ត​ទុក​ដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, យកចិត្តទុកដាក់ដោះស្រាយវិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ និងការវាស់វែងចេញបណ្ណកម្មសិទ្ធ​ដី​ធ្លី និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន៕