* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត សៅ សុវណ្ណី៖ ប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ទើបមានសមិទ្ធផលកើតឡើងជាបន្តបន្ទាប់នៅតាមវត្តអារាម

02-05-2026 13:59

(ស្វាយរៀង)៖ លោកបណ្ឌិត សៅ សុវណ្ណី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករំដួល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នវ បានអញ្ជើញចូលរួមបុណ្យផ្កាប្រាក់សាមគ្គី ពិសាខបូជា និង សម្ពោធឆ្លងសាលាឆាន់ និងសមិទ្ធផលនានាដែលមានតម្លៃប្រមាណ ៤៥ម៉ឺនដុល្លារ នៅវត្តបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត ហាន បូរិន ប្រធានក្រុមការងារសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ និងក្រុមការងារ លោកមេឃុំបុស មន អាជ្ញាធរដែនដីកងកម្លាំង និងប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ផងដែរ។

ក្នុងឱកាសនោះលោកបណ្ឌិត សៅ សុវណ្ណី បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី នៅស្រុករំដួល ខេត្តស្វាយរៀងផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា សាលាឆាន់ដ៏ថ្មីស្រឡាងនៅចំពោះមុខយើងនេះ គឺជាសមិទ្ធផលបានមកពីកម្លាំងមហាសាមគ្គីគ្នា ក្នុងនោះរូបលោក និងក្រុមគ្រួសារ ក៏បានចូលរួមបច្ច័យកសាងមួយចំនួនធំផងដែរ ព្រមទាំងមានការចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ទើបកសាងរួចរាល់ជាស្ថាពរ ដូចនេះ សូមលោកយាយ លោកតា អ៊ំពូមីង បងប្អូនពុទ្ធបរិស័ទទាំងអស់ សូមចូលរួមថែរក្សា ឲ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗប្រើប្រាស់ជាសម្បត្តិរួម។

លោកបណ្ឌិតបានបន្តថា សមិទ្ធិផលដែលលេចធ្លោនាពេលនេះ គឺដោយសារប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្តវេនដោយសម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកបណ្ឌិតបន្តថា ប្រទេសជាតិត្រូវបានស្តារ និងអភិវឌ្ឍន៍ឡើងវិញ ចាប់ពីលេខសូន្យ រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ, គោលនយោបាយយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចាត់ទុកដាក់វិស័យជាអាទិភាពមាន៥សំខាន់ គឺ ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតបានបញ្ជាក់ថា សេរីភាពខាងជំនឿសាសនា ពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកកម្ពស់ និងផ្តល់សិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ គោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ហើយក្នុងនោះដែរ ប្រទេសកម្ពុជាយើងបានចាត់ទុកសាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋ គឺសំដៅរួមគ្នាកសាង សន្តិភាព ផ្លូវចិត្ត ពីព្រោះសាសនា ជាចលករដ៏សំខាន់ ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះព្រះគ្រូចៅអធិការវត្តបុស្សផ្លាំង ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអាចារ្យគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ​ សប្បុរសជន​ទាំងក្នុង និង ក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ រួមគ្នាកសាងសាលាឆាន់ និងសមិទ្ធិផលនានា ក្នុងវត្តបុសផ្លាំងនេះឡើងទុកជាសម្បត្តិនៃព្រះពុទ្ធសានា។

លោកបណ្ឌិតសៅ សុវណ្ណី បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តបុសផ្លាំង ជួយថែរក្សាការពារ និងជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងសូមសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវសហការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស អំពើចោរកម្ម គ្រឿងញៀន ក្មេងទំនើង scam online និងរួមគ្នាគោរពច្បាប់ចរាចរណ៍បានឲ្យបានភ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកបណ្ឌិត សៅ សុវណ្ណី និងក្រុមការងារក៏បានចូលបច្ច័យកសាងវត្តនិងឧបត្ថម្ភក្នុងកម្មវិធីសរុបបច្ច័យចំនួន ២០៥០ដុល្លារ និងផ្តល់អំណោយអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រចំនួន ៥០កន្លែង របស់លោកបណ្ឌិត ហាន បូរិន ព្រមទាំងចុះពិនិត្យអាគារសិក្សានៅសាលាបឋមសិក្សាបុសមន និងអនុវិទ្យាល័យ សៅ យ៉ាត បុសមនផងដែរ៕