* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្មករនិយោជិតពេញចិត្តវេទិកានៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភាជាមួយរដ្ឋាភិបាល ព្រោះជាវិធីសាស្ត្រលឿនរហ័សក្នុងការដាក់សំណើរនិងសំណូមពរផ្សេងៗជាងការហែរក្បួនដាក់ញត្តិ

02-05-2026 14:11

(ភ្នំពេញ)៖ កម្មករនិយោជិត សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង ១ពាន់នាក់ បង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកានៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាលព្រោះវេទិកានេះអាចជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើរ និងសំណូមពរ បានលឿនរហ័សទៅដល់រាជរដ្ឋាភិបាលជាងការហែរក្បួនដាក់ញត្តិឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា វេទិការនៃកិច្ចសន្ទនាសង្គមនេះ បានបើកឱកាសដល់និយោជក សហជីព និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្តូរទស្សនៈ និងដាក់ចេញអនុសាសន៍គោលនយោបាយស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដែលកម្មករ កសិករកំពុងជួបប្រទះពាក់ព័ន្ធសិទ្ធិការងារ សេរីភាពសហជីព ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព សុខភាពការងារ និងពង្រីកកិច្ចគាំពារសង្គម។ មិនតែប៉ុណ្ណោះ កម្មករនិយោជិត និងកសិករ ក៏អាចលើកពីសំណូមពរ និងសំនួរផ្សេងៗដោយផ្ទាល់បានផងដែរ។

លោកបានបញ្ជាក់ថា៖ «វេទិកានេះ គឺជាលំហរួមសម្រាប់រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ ព័ន្ធទាំងអស់ ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងសិទ្ធិការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល»។

នៅក្នុងពិធីបើកវេទិកានោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយ និងអរគុណដល់បងប្អូនកម្មករនិយោជិត សហជីព កសិករ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសវិធីសាស្ត្រលឿនរហ័ស និងមានប្រសិទ្ធិភាពក្នុងការជួបជុំពិភាក្សាគ្នានៅថ្ងៃនេះ ប្រសើរជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលបងប្អូនរៀបចំវេទិកាសាធារណៈថ្ងៃនេះ គឺប្រាកដជាចង់ឱ្យបានសំឡេង ចង់ឱ្យបានសំណូមពររបស់បងប្អូននេះលឺដល់រដ្ឋាភិបាល ហើយប្រគល់ញត្តិ ប្រគល់សំណើរ ប្រគល់សំណូមពរហ្នឹង ឱ្យបានលឿន ចឹងវិធីដែលលឿន ប្រហែលមិនចាំបាច់ដើរកាត់រង្វង់មូលអីច្រើនទេ យើងមកកន្លែងនេះ ជួបជុំគ្នា បើថាត្រូវឆ្ងល់អី សួរគ្នាត្រង់ៗតែម្តង»។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងការងារនឹងទទួលសំណើរ សំណូមពរ ឬបណ្តឹងរបស់បងប្អូនកម្មករនិយោជិតដើម្បីរកដំណោះស្រាយលឿនរហ័សទាន់ពេលវេលា មិនថាបងប្អូនប្រកបការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍។

សូមជម្រាបជូនថា វេទិកានៃកិច្ចសន្ទនាសង្គមជាមួយរាជរដ្ឋាភិបាលបានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រៀបចំដោយ សហភាពការងារកម្ពុជា (CLC) សហភាពចលនាកម្មករកម្ពុជា (CCW) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិល នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១ ខែឧសភានេះ ធ្វើឡើងក្រោមប្រធានបទ “គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល” ដោយមានអ្នកចូលរួមជាង ១ពាន់នាក់៕