* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ លើកឡើងពីទិដ្ឋភាព ៤ចំណុច ដើម្បីឱ្យអ្នកសារព័ត៌មានថ្លឹងថ្លែងតុល្យភាព រក្សាតម្លៃ វិជ្ជាជីវៈ ក្រមសីលធម៌ និងការគោរពច្បាប់ (Video inside)

02-05-2026 14:22

(ភ្នំពេញ)៖ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងពីទិដ្ឋភាពចំនួន ៤ចំណុច ដើម្បីឱ្យអ្នកសារព័ត៌មានធ្វើការថ្លឹងថ្លែងឱ្យតុល្យភាពរក្សាតម្លៃ ផ្លូវច្បាប់ វិជ្ជាជីវៈ ក្រមសីលធម៌ និដុំបាយ។

ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ « អេអាយ (AI) ក្រមសីលធម៌ និងវជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថីអូស៊ីអាយស៊ី (OCIC) ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា, លោក ផុស សុវណ្ណ បានបញ្ជាក់ថា សេរីភាពអ្នសារព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានគាំទ្រពេញទំហឹង។

លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «អ្នកណាក៏ហូបបាយរាល់ថ្ងៃដែរ ក៏ប៉ុន្តែ ការហូបបាយនោះ គឺបាយ សុចរិត បានដោយកម្លាំង បានដោយស្របតាមវិជ្ជាជីវៈ របស់យើង»។

អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានគូសបញ្ជាក់ថា ដូច្នេះ សូមអ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ខណៈដែលក្រសួងព័ត៌មាន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានខិតខំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានឱ្យមានតុល្យភាពនេះ គឺដើម្បីធានានូវសេរីភាព និងវិជ្ជាជីវៈ រហូតធានាដល់ការគោរពច្បាប់ ដែលមិនធ្វើឱ្យអ្នកសារព័ត៌មានមុខនឹងបញ្ហាផ្លូវច្បាប់ ក្នុងបេសកកម្មបំបេញតួនាទីរបស់ខ្លួនជាដើម។

«យើងត្រូវតែសិក្សាស្វែងយល់ឱ្យអស់ ហើយយើងឱ្យមានតុល្យភាពគ្នារវាងកត្តា ៤ហ្នឹង ដុំបាយដែលយើងបានមកដែលសុចរិត ដែលទៀងត្រង់ ហើយយើងបម្រើ និងគោរពមនសិការបស់យើងជាអ្នកវិជ្ជាជីវៈអ្នកសារព័ត៌មាន»។ នេះជាការលើកឡើងបន្ថែមរបស់លោក ផុស សុវណ្ណ។

ទន្ទឹមនឹងនេះដែរ លោក ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មាន នៅកម្ពុជា បានចុះបញ្ជីជាមួយក្រសួងព័ត៌មាន រហូតដល់ឆ្នាំ២០២៦នេះ មាន ១ ៥៧៥អង្គភាព និងមានអ្នកសារព័ត៌មាន ជាង១ម៉ឺននាក់ ដូច្នេះ សុំកុំយកបញ្ហា និងទង្វើរបស់អ្នកសារព័ត៌មានដែលបានបំពេញតួនាទីខុសឆ្គងនឹងក្រមសីលធម៌ និងវិជ្ជាជីវៈដែលមានចំនួនតិចតួចនេះ មកចោទប្រកាន់ និងវាយប្រហារមកលើអ្នកសារព័ត៌មាន ដែលកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យសោះ៕