* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការដុតអាស៊ីតសម្រាប់ដេញមាសនៅទីចំហ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវប៉ះពាល់សុខភាពធ្ងន់ធ្ងរ

02-05-2026 15:39

(ភ្នំពេញ)៖ ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុល ប៉ះពាល់ដល់ សុខភាពមនុស្ស នៅពេលដកដង្ហើម ស្រូបផ្សែងពុលបណ្តាល ឱ្យខូចផ្លូវដង្ហើមស្រួចស្រាល់ ហើមសួត និងជំងឺសួតរយៈពេលយូរ។

ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។

អ្នកជំនាញក្រសួងបរិស្ថាន តម្រូវឱ្យអនុវត្តវិធានការល្អបំផុត គឺម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវប្រើឧបករណ៍សម្អាតផ្សែង (Fume Scrubbers) ការប្រើប្រាស់ភ្នាក់ងារបន្សាបជាតិពុល (ដូចជា អ៊ុយរ៉េ បាស។ល។) និងការប្រើប្រាស់សម្ភារការពារខ្លួន (PPE) សម្រាប់គ្រប់គ្រងការបញ្ចេញជាតិពុល។ លើសពីនេះ ម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវធ្វើប្រព្រឹត្តកម្មសំណល់ និងកុំបោះបង់ចោលទឹកសំណល់ អាស៊ីតដែលមិនបានធ្វើប្រព្រឹត្តកម្ម។ ប្រើប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវដើម្បីបន្សាប pH និងដកយកលោហៈធ្ងន់ដែលរលាយ។ ជាមួយគ្នានេះ ត្រូវមានការស្តុកទុកអាស៊ីតនៅក្នុងធុងឱ្យឆ្ងាយ ដើម្បីការពារការលេចធ្លាយចូលទៅក្នុងបរិស្ថាន។

សូមបញ្ជាក់ថា កន្លងមកនេះ បានសេចក្តីរាយការណីពីសាព័ត៌មាន និងប្រជាពលរដ្ឋ ករណីការដុតអាស៊ីនដេញមាស ឬផ្លាទីនណៅតាមទីតាំងមួយចំនួន បង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និងអាជ្ញាធរមូលដ្ឋាន ចុះពន្យល់ នែនាំ និងចាត់វិធានការឱ្យម្ចាស់អាជីវកម្ម ឬសិប្បកម្ម បញ្ឈប់ការដុតអាស៊ីត ដោយមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងផ្ទុយនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងករណីបានបំពុលខ្យលសាធារណៈ និងប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ជារួមការដុត ឬកំដៅអាស៊ីតក្លរីឌ្រិច (HCl) អាស៊ីតនីទ្រិច (HNO3) និងអាស៊ីតស៊ុលផួរិច (H2SO4) ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុលដូចជា អាសូតអុកស៊ីត (NOx) ស្ពាន់ធ័រអុកស៊ីត (SOx) និងផ្សែងអាស៊ីត បង្កឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ការបញ្ចេញជាតិអាស៊ីតពីបរិស្ថានធ្ងន់ធ្ងរ៕