វីដេអូបង្ហាញសកម្មភាពរបស់កូនផ្សោតទី៦ កំពុងហែលទឹកលេងយ៉ាងសប្បាយលើផែនទឹកសាបអន្លង់កាំពី ខេត្តក្រចេះ (Video inside)
02-05-2026 15:53
(ក្រចេះ)៖ វីដេអូដ៏គួរឱ្យក្នាញ់នៃកូនផ្សោតកើតថ្មីអាយុប្រមាណ ៣-៤ថ្ងៃ តាមប្រមាញ់ថតបានដោយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈពេលកំពុងហែលលេងយ៉ាងសប្បាយជាមួយហ្វូងផ្សោតធំៗ នៅអន្លង់កាំពី ខេត្តក្រចេះ។
នេះគឺជាកូនផ្សោតទី៦ហើយសម្រាប់ដើមឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅកម្ពុជាកើនឡើងដល់ ១១៨ក្បាល និងជាដំណឹងដ៏ពោរពេញដោយក្តីសង្ឃឹមសម្រាប់កិច្ចអភិរក្សរបស់យើង។
ក្រសួង បន្តអំពាវនាវប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោតកើតថ្មី សូមចូលរួមជួយការពារ និងផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដើម្បីធានាថាកូនផ្សោតតូចៗទាំងនេះអាចធំធាត់ឡើងដោយសុវត្ថិភាព៕




