* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សភាកម្ពុជា បានសហការណ៍ជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលា ស្ដីពី ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិត នៅកម្ពុជា

02-05-2026 16:05

(សៀមរាប)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ សភាកម្ពុជា បានសហការណ៍ជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលា ស្ដីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំក្រុមការងារសើរើលក្ខន្ដិកៈ និងគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង នៅលើទឹកដីខេត្តសៀមរាប-អង្គរ ដែលជាបេះដូងនៃវប្បធម៌ដ៏សម្បូរបែប នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែឧសភានៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ស្ថិតក្រោមអធិបតេយ្យភាពរបស់លោក ឈាង វ៉ុន ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាប្រធានគណៈអធិបតីនៃអង្គសិក្ខាសាលា ព្រមទាំងមានវត្តមាន លោក លោកស្រី សមាជិកសភាជាតិ និងអន្តរជាតិ លោក Guillaume Chevrollier (ហ្គោយ៉ូម សេវ្រ៉ូលីយ៉េ) តំណាងសភាប្រើភាសាបារាំង និងលោកស្រី Julia Tortel (ជូលីយ៉ា តូរ៍តែល) តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងវត្តមាន លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លោកស្រី អគ្គលេខាធិការនៃសភាប្រើភាសាបារាំង អគ្គរដ្ឋទូត និងតំណាងទូត ព្រមទាំងវាគ្មិន ។

លោក ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឳ្យដឹងថា៖ នេះជាឳកាសដំបូងបង្អស់ ដែលសភាកម្ពុជា បានសហការណ៍ជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលា ស្ដីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកកាលពូឆ្នាំ២០២៤ សភាកម្ពុជាបានសហការជាមួយសភាប្រើភាសាបារាំង មូលនិធិកាណាដាពិភពលោក និងមជ្ឈមណ្ឌលសភាអាស៊ីរៀបចំសិក្ខាសាលា ស្ដីពី «ការតម្កល់ឯកសារ ការចងក្រងឯកសារ និងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសភា»។

លោកបានគូសបញ្ជាក់ថា៖ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សភាកម្ពុជា មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងរឹងម៉ាំជាមួយសភាប្រើភាសាបារាំង ដែលបានស្ដែងចេញតាមរយៈការរៀបចំសិក្ខាសាលាជាច្រើនលើក សម្រាប់សមាជិកសភា និងមន្ត្រីអគ្គលេខាធិការដ្ឋានសភា ដោយផ្ដោតលើប្រធានបទសំខាន់ៗ ជាអាទិ៍÷ ថវិកាជាតិ ការទូសសភា ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតាមជនបទ វិធីសាស្ត្រសម្របសម្រួលក្នុងកិច្ចការសភា និងការចុះបញ្ជីអត្រនុកូលដ្ឋាននៅកម្ពុជា ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទដ៏សំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិ ។

ក្នុងនាមអគ្គលេខាធិការដ្ឋានសភាទាំងពីរ ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះដៃគូរកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបាននិងកំពុងបន្តជួយគាំទ្រយ៉ាងសកម្មក្នុងការរៀបចំសិក្ខាសាលានេះឡើង។ ទោះបីជាស្ថានភាពពិភពលោក និងក្នុងតំបន់កំពុងតែជួបនូវភាពតានតឹងយ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានក្លាយជាសក្ខីភាពមិនអាចកាត់ថ្លៃបាន និងបង្ហាញពីស្មារតីចំណងមិត្តភាព សាមគ្គីភាពដ៏រឹងម៉ាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័នយើង ៕