* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនពង្រឹងទំនុកចិត្ត និងជំរុញការអភិវឌ្ឍគ្រប់វិស័យរវាងប្រទេសទាំងពីរ

02-05-2026 16:57

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន និងប្រធានក្លឹបអ្នកសាព័ត៌មានបានចាត់ទុកថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យព័ត៌មាន គឺជាសសរស្តម្ភដ៏រឹងមាំ នៃការកសាងសហគមន៍ជោគវាសនារួម ដែលផ្តោតសំខាន់លើការចែករំលែកព័ត៌មាន តាមរយៈការផ្លាស់ប្តូរខ្លឹមសារ ការបង្កើតមាតិកាសំបូរបែបដើម្បីបង្ហាញពី សមិទ្ធផលមិត្តភាពដែកថែប កម្ពុជា-ចិន និងការអភិវឌ្ឍគ្រប់វិស័យ។

ការលើឡើងពីអ្នកជំនាញវិស័យព័ត៌មានបែបនេះស្របពេលដែលកម្ពុជាចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យព័ត៌មាន បណ្តាញព័ត៌មានរដ្ឋកម្ពុជាមានដូចជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយសារព័ត៌មានចិន ដូចជា Guangxi Daily, Xinhua ,វិទ្យុជាតិកម្ពុជា (RNK),ទូរទស្សន៍ជាតិកម្ពុជា (TVK) ជាមួយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិនជាដើម ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកលើគ្រប់វិស័យ និងមានភាពសម្បូរបែប។

ក្រៅពីនេះក៏មានដូចជាកិច្ចសហការជាមួយសមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការតភ្ជាប់វេទិកាឌីជីថលពហុភាសា និងផ្សាយ ការពិតជូនពិភពលោកលើវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា តាមរយៈយន្តការ «Zero Fake News យុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ» ក្នុងក្របខណ្ឌឡានឆាង-មេគង្គ ប្រទេសយើងទាំងពីរកម្ពុជា-ចិនបានរួមសហការគ្នាបង្កើតជាខែលដើម្បីការពារការពិត បន្សាបរាល់ការផ្សាយបំភ្លៃ និងប្រឌិតព័ត៌មានដែលបង្កប់ចរិតអគតិ និងរបៀបវារៈនយោបាយ សំដៅការពារអធិបតេយ្យភាពព័ត៌មាន កិច្ចខិតខំ និងសមិទ្ធផលនានាដែលកើតចេញពីកិច្ចសហការ ពិសេសគម្រោង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។

ជាងនេះ កិច្ចខិតខំនឹងជួយឱ្យពិភពលោកបានឃើញពីការពិតនៅកម្ពុជា តាមរយៈប្រភពព័ត៌មានផ្លូវការ និងបន្សាបការផ្សាយបំភ្លៃពីមជ្ឈដ្ឋានខាងក្រៅ។ ឯកឧត្តមបន្តថា ការផ្សារភ្ជាប់រវាង ព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានដំណាក់កាលទី២ កាលពីខែមេសា ឆ្នាំ២០២៦ និង ព្រែកជីក Ping lu របស់ចិន គឺជាសក្ខីភាពនៃភាពជោគជ័យនៃមិត្តភាពដែកថែប ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ « កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាសរសៃឈាមនៃទំនុកចិត្ត ក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមផ្លូវទឹក ក្នុងនោះការអនុវត្តថាមពលបៃតង និងសកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម ការងារ, បង្កើនការយល់ដឹងពីឱកាសវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ភស្តុភារកម្ម ដោយបង្កើតបានជាបរិយាកាសព័ត៌មាន និងសាធារណៈប្រកបដោយភាពវិជ្ជមាន។ ទាំងនេះមិនត្រឹមតែជាការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ប្រជាជាតិនិងប្រជាជាតិ ការបញ្ជូនសារអំពីចក្ខុវិស័យអភិវឌ្ឍន៍រួមគ្នាឱ្យកាន់តែស៊ីជម្រៅ និងមាននិរន្តរភាព។»

លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងចិន មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះក្លឹបអ្នកកាសែតកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការទទួលយកព័ត៌មានពីភាគីចិនមកផ្សព្វផ្សាយនៅកម្ពុជា។ ទន្ទឹមនឹងនោះព័ត៌មានពីកម្ពុជាក៏ត្រូវបានភាគីចិនយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនចិនវិញផងដែរ។ លោកបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ លោកតែងតែដឹកនាំប្រតិភូអ្នកសារព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់ ចំនួនពី ២ ទៅ ៣ ដង ក្នុងមួយឆ្នាំ។ កិច្ចការនេះធ្វើឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដែលមានសមាជិកដ៏ច្រើនលើសលប់រហូតដល់ជាង១ លាននាក់។

លោកពុយគារបន្ថែមថា៖ «ក្រៅពីទស្សនកិច្ចក៏មានការរៀបចំវេទិកាផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយពីចំណុចវិជ្ជមាននៃប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងទេសចរណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគចិន។ ជាមួយគ្នានេះក្លឹបអ្នកកាសែតកម្ពុជា នឹងបន្តពង្រឹងយន្តការការងារ ជាមួយភាគីចិន ដើម្បីធានាថាព័ត៌មានពិត និងសក្តានុពលជាក់ស្តែងរបស់ប្រទេសទាំងពីរ ត្រូវបានជ្រាបទៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ»។

ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មានដោយចាត់ទុក វិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន