* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តព្រៃវែង ដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ ក្នុងពិធីបុណ្យវិសាខបូជា

02-05-2026 18:02

(ព្រៃវែង)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករទូទាំងខេត្តព្រៃវែង បានរៀបចំដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីអបអរសាទរ និងរំលឹកដល់គណព្រះសម្មាសម្ពុទ្ធបរមគ្រូ។

ព្រះខេមរញណ ភី យ៉ា ព្រះជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្ត ព្រះអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី មានសង្ឃដីការថា បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។

មិនតែប៉ុណ្ណោះ ពិធីបុណ្យវិសាខបូជា គឺជាព្រឹត្តិការណ៍សាសនាអន្តរជាតិដ៏ធំមួយ ដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជន និងប្រជាជនដែលមានជំនឿចំពោះព្រះពុទ្ធសាសនា ជុំវិញពិភពលោក។ រីឯប្រទេសកម្ពុជាវិញ បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមទាំងត្រូវបានពុទ្ធបរិស័ទ នាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះយ៉ាងអធិកអធម តាមវត្តអារាមនានានៅទូទាំង ប្រទេស ប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង។

ព្រះអង្គបន្តថា ពិធីបុណ្យវិសាខបូជាជាពិធីបុណ្យដ៏ធំបំផុតនិងមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃ ព្រះអង្គប្រសូត្រ ត្រាស់ដឹង និងថ្ងៃចូល បរិនិពាន្វ របស់ព្រះសមណគោត្តម ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដោយព្រឹត្តិការណ៍នេះ កើតឡើងនៅចំថ្ងៃពេញបូណ៌មី១៥កើត ខែពិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ជាធម្មតាក្នុងថ្ងៃវិសាខបូជា ប្រជាពុទ្ធសាសនិកតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយគ្រឿងសក្ការៈបូជាមានទៀនធូប ផ្កាភ្ញី និងការសូត្រធម៌រំឭកសរសើរ ការស្តាប់ធម្មទេសនាជាដើម។

កិច្ចការទាំងនេះត្រូវបានពុទ្ធសាសនិកជឿថា ជាមហាកុសលដ៏ថ្លៃថ្លានិងទទួលបាន នូវអានិសង្ស ដែលកើតមកពីការធ្វើបុណ្យ ធ្វើទាន និងរក្សាសីលជាដើម៕