* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ កំពុងសម្រាលព្យាបាលនៅតាមមន្ទីរពេទ្យ

02-05-2026 20:21

(ភ្នំពេញ)៖ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ អ្នកតំណាងរាស្ដ្រមណ្ឌលរាធានីភ្នំពេញ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺរបស់អ្នកជំងឺ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្ដភាពកម្ពុជា-ចិន សែនសុខ និងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

ក្នុងឱកាសចុះសំណេះសំណាលនេះដែរ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានណែនាំដល់ក្រុមគ្រូពេទ្យ បន្ដយកចិត្ដទុកដាក់ និងតាមដានស្ថានភាពអ្នកជំងឺឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយភាពច្បាស់លាស់ និងរហ័សទាន់ចិត្ដ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្ដកាន់តែខ្ពស់បន្ថែមទៀតដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ។

ការសំណេះសំណាលអ្នកជំងឺប្រកបដោយភាពកក់ក្ដៅខាងលើនេះ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ បានសម្ដែងនូវការរំភើបចិត្ដជាខ្លាំងចំពោះការយកចិត្ដទុកដាក់ និងទឹកចិត្ដរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលតែងតែមានវត្ដមានលោកសាស្ដ្រាចារ្យ ចុះមកពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរហូតមក ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការ និងកក់ក្ដៅជាទីបំផុតនៅក្នុងចិត្ដ។

ជាមួយគ្នានេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ ក៏បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលបានអញ្ជើញចុះមកសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រូពេទ្យជានិច្ច ពិសេសបានមានប្រសាសន៍ណែនាំ ចង្អុលបង្ហាញផ្ទាល់ៗនៃរបៀបថែទាំ ព្យាបាល អ្នកជំងឺដល់ក្រុមគ្រូពេទ្យ ដែលជាចំណេះជំនាញមួយក្រើនរម្លឹកនូវចំណុចខ្វះខាតដែលអាចកើតមានឡើងនៅក្នុងប្រការណាមួយ។

គូររម្លឹកថាអ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង តែងតែចុះសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ ជាញឹកញាប់ ដើម្បីផ្ដល់ជាការកម្លាំងចិត្ដ ក៏ដូចជាលើកទឹកចិត្ដដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ក្រៅពីចុះការពិនិត្យមើលការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជូនដល់ប្រជាជន៕