* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៊ីអេស អិចប្រេស​ បើកដំណើរការសាកល្បង​ ដេីម្បីផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស

03-05-2026 09:32

(ភ្នំពេញ)៖​ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.កបានរៀបចំពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេសដេីម្បីផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស។ ប៊ីអេស អិចប្រេស​ គឺជាក្រុមហ៊ុនថ្មីមួយ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៣ នៃក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក។

ពិធី​នេះបានរៀបចំឡេីងក្រោមវត្តមាន​ លោកស្រី​ សំបូរ សម្ផស្ស និង លោកបណ្ឌិត ងិន បាណាល់ នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលចែកចាយ និងសាខាស្ទឹងមានជ័យ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូរអាជីវកម្មជាច្រើន។

នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនប៊ីអេស អិចប្រេស បានធ្វើសេចក្តីរាយការណ៍អំពី សាវតារបស់ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០២៤ និងមានបំរើសេវាកម្មធំៗចំនួន៣គឺ BS Logistics ផ្តល់សេវាកម្មឡូជីស្ទីក, BS Bus Cambodia ផ្តល់សេវាកម្មដឹកអ្នកដំណើរនិង ថ្មីៗនេះ ក្រុមហ៊ុន BS Express ដែលផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស។

ក្រុមហ៊ុនប៊ីអេស ផ្តោតសំខាន់លើការ បម្រើសេវាជូនអតិថិជន ប្រកបដោយការ ជឿទុកចិត្ត ប្រសិទ្ធភាព និង តម្លៃសមរម្យ ដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារដឹកជញ្ជូននាពេលបច្ចុប្បន្ន។

តំណាងក្រុមហ៊ុន ប៊ីអេស អិចប្រេស បានបញ្ជាក់ថា «ប៊ីអេស អិចប្រេស ជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាបញ្ញើ អីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស, សេវាប្រមូលប្រាក់ជំនួសម្ចាស់អាជីវកម្ម(COD) និងសេវាដឹកជញ្ជូនអីវ៉ាន់ដល់ទីតាំង។»

ក្រុមហ៊ុនប៊ីអេស អិចប្រេស មានសាខាទូទាំង ២៥រាជធានីខេត្តហើយនឹងចាប់ផ្តើមប្រតិបត្តិការ សេវាកម្ម របស់ខ្លួនក្នុងការទទួលបញ្ញើអីវ៉ាន់ចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។

តំណាងក្រុមហ៊ុនបានលើកឡើងទៀតថា«បច្ចុប្បន្នវិស័យដឹកជញ្ជូនមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយតម្រូវការក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើអីវ៉ាន់ក៏កាន់តែកើនឡើង។ ដូច្នេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរក ក្រុមហ៊ុនដែលអាចជឿទុកចិត្តបាន ទាំងសេវាកម្ម និង តម្លៃ, ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមប្រកាសជូនជាសាធារណៈថា ក្រុមហ៊ុន ហ៊ានសន្យា គឺហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រោះយើងមាន មធ្យោបាយដឹកជញ្ជូន ទាំងរថយន្តដឹកអីវ៉ាន់ ម៉ូតូកង់បីនិងម៉ូតូចែកចាយគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់យើង។ ពិធីបើកដំណើរការសាកល្បងនៅថ្ងៃនេះ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ ក្នុងការបង្ហាញវត្តមានជាផ្លូវការក្នុងទីផ្សារកម្ពុជា។ ហើយយើងខ្ញុំមានការជឿជាក់យ៉ាងមុតម៉ាំថា តាមរយៈបទពិសោធន៍ និងជំនាញរបស់ក្រុមការងាររបស់យើង ទាំងនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាសាខាទាំង២៤ខេត្តក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ត្រជះត្រចង់និងសម្រេចបាននូវគោលដៅរួម របស់យើងគឺប្រែក្លាយក្រុមហ៊ុន ប៊ីអេស អិចប្រេស ជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យបញ្ញើ អីវ៉ាន់ឆាប់រហ័ស នាពេលដ៏ខ្លីខាងមុខនេះ»។

ក្រុមហ៊ុន ប៊ីអេស អិចប្រេស គឺជាដៃគូរបញ្ញើអីវ៉ាន់ដែលជឿទុកចិត្តបាន របស់លោកអ្នក។
​
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស សូមទំនាក់ទំនងតាមរយៈលេខ
016 29 6000 / 017 29 6000 / 068 29 6000៕