* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង

03-05-2026 13:29

(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យនិងថ្លែងសុន្ទរកថាបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ព្រមទាំងមានវត្តមាន លោក លោកស្រី សមាជិកសភាជាតិ និងអន្តរជាតិ លោក Guillaume Chevrollier (ហ្គោយ៉ូម សេវ្រ៉ូលីយ៉េ) តំណាងសភាប្រើភាសាបារាំង និងលោកស្រី Julia Tortel (ជូលីយ៉ា តូរ៍តែល) តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងវត្តមាន លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លោកស្រី អគ្គលេខាធិការនៃសភាប្រើភាសាបារាំង អគ្គរដ្ឋទូត និងតំណាងទូត ព្រមទាំងវាគ្មិន សរុបជាង ១០០រូប មកពី១៧ប្រទេស ភាគច្រើនជាប្រតិភូសភាប្រើភាសាបារាំង ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ និងសិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែឧសភានៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ដោយសភាកម្ពុជា បានសហការណ៍ជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលា ស្ដីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និង «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមរំលឹកថា៖ កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» រៀបចំនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប-អង្គរ ។

សុន្ទរកថាបើកបានសង្កត់ធ្ងន់និងជារួមថា៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការកសាងរដ្ឋាភិបាល និងសភាឌីជីថល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ។

សម្រាប់សិក្ខាសាលា និងកិច្ចប្រជុំនេះ នឹងមានការបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ ស្ដីអំពី ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (ស្ថានភាព និងកាលានុវត្តភាព), តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, មានក្រុមពិភាក្សា ស្ដីពី បទប្បញ្ញតិនៃបញ្ញាសិប្បនិម្មិត (តើមានក្របខ័ណ្ឌនីតិកម្មអ្វីខ្លះ?), តើត្រូវធ្វើដូចម្ដេច ដើម្បីទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតនៅក្នុងការងារសភា?, ព្រមទាំងកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង, កិច្ចប្រជុំគណៈកម្មការនយោបាយ ផងដែរ ។

បន្ថែមពីនេះ គណៈប្រតិភូនៃកិច្ចប្រជុំ/សិក្ខាសាលា ព្រមទាំងថ្នាក់ដឹកនាំ និងបន្តពិភាក្សា ពិនិត្យ រៀបចំ និងអនុម័ត លម្អិតលើប្រធានបទជាក់លាក់ និងបច្ចុប្បន្នភាពនយោបាយ ពិសេសសភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០៖ តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការធ្វើឳ្យមានស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឳ្យសន្តិភាពក្លាយជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៕