* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ស្រ្ដីទី១នៃកម្ពុជា ទឹកចិត្តកតញ្ញូគោរពដឹងគុណដល់វីរយុទ្ធជនពលី គឺជាបេតិកភណ្ឌសីលធម៌ជាតិ

03-05-2026 14:03

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងគុណតម្លៃស្រ្ដីក្នុងអរិយធម៌ខ្មែរ, បើនិយាយអំពីទឹកចិត្ដកតញ្ញូគោរពដឹងគុណរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាស្ត្រីទី១នៃកម្ពុជាដ៏ឆ្នើម ដែលបានចំណាយពេលវេលាមិនគិតពីការនឿយហត់ គ្មានយប់ថ្ងៃ ដោយធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅលើសមរភូមិ និងដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារសព នៅតាមបណ្ដាមូលដ្ឋានខេត្តមួយចំនួននៃកម្ពុជា។

នេះគឺបានឆ្លុះបញ្ចាំងអំពីតម្លៃនៃស្រ្តីខ្មែរ ជាតួអង្គស្នូលគ្រប់គ្រងសិរីសួស្ដីក្នុងគ្រួសារ ធ្វើឲ្យគ្រួសារមានសេចក្តីសុខ គឺជាគ្រឹះនៃសីលធម៌ជាតិ។ ព្រោះចំពោះកតញ្ញូគោរពដឹងគុណដល់យុទ្ធជនពលីក្នុងសមរភូមិ ដែលជាបុព្វការី ព្រមទាំងការគោរពដឹងគុណឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ជាឫសគល់នៃវប្បធម៌ខ្មែរ ដែលស្រ្តីជាអ្នកថែរក្សានូវអត្តសញ្ញាណជាតិ ភាពថ្លៃថ្នូរ ប្រកបដោយគុណធម៌និងជាអ្នកបន្តវេន ដោយនាំមកនូវសិរីមង្គលសង្គមជាតិទាំងមូល។​

​បានសេចក្ដីថា ​កតញ្ញូគោរពដឹងគុណបុព្វការី មិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជា «មង្គល» និងជា «អំណាចទន់» របស់ស្រ្តី។ នៅពេលស្រ្តីកាន់យ៉ាងខ្ជាប់ខ្ជួននូវធម៌កតញ្ញូដឹងគុណដ៏ប្រពៃនោះ សិរីសួស្តីនឹងកើតមានទាំងក្នុងខ្លួនឯង គ្រួសារ និងជាសសរស្តម្ភនៃសន្តិភាព។

លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះភាពទន់ភ្លន់របស់ស្រ្ដីទី១នៃកម្ពុជា ខ្មែរបុរាណ ហៅថា «សំណាបយោងដី ស្រីយោងប្រុស» ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍជាតិ។ ដោយភាពទន់ភ្លន់នេះមិនមែនជាភាពទន់ជ្រាយឡើយ ប៉ុន្តែគឺជា"អំណាចត្រជាក់" ជាកម្លាំងចលករនាំឲ្យជាតិទាំងមូលមានសិរីមង្គល និងការរីកចម្រើនប្រកបដោយចីរភាព ជាទីមោទនភាពជាតិលើឆាកអន្តរជាតិ។ ​

ព្រោះលោកជំទាវបណ្ឌិត មិនត្រឹមតែជាតួអង្គស្រ្ដីទី១ នៃកម្ពុជា ក្នុងប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់សម័យទំនើបស.វ.ទី២១ប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវគឺជា "និមិត្តរូបនៃបញ្ញាញាណ" និងផ្ដល់គុណតម្លៃយ៉ាងជ្រាលជ្រៅដល់សីលធម៌ខ្មែរដូចខាងក្រោម៖

១៖​ សីលធម៌នៃការជួយកិច្ចការប្រទេសជាតិក្នុងគ្រាលំបាក, ក្នុងនាមជាស្ត្រីទី១នៃកម្ពុជា ដែលមានចំណេះដឹងខ្ពង់ខ្ពស់បំផុតក្នុងសម័យទំនើបនេះ លោកជំទាវ មិនមែនត្រឹមតែជាមេផ្ទះអប់រំបុត្រធីតាដ៏ប្រពៃនោះទេ គឺលោកជំទាវបានដើរតាមគន្លងព្រះពុទ្ធសាសនា ប្រើប្រាស់ចំណេះដឹងដើម្បីជួយជ្រោមជ្រែងកិច្ចការនយោបាយ និងសង្គមជាតិ គ្រប់កាលៈទេសៈជាតិជួបការលំបាក។

​២៖ សីលធម៌នៃការលះបង់និងមេត្តាធម៌, ​ក្នុងនាមជាស្ត្រីទី១នៃកម្ពុជាលោកជំទាវបណ្ឌិត មិនបានប្រើអំណាចដើម្បីតែសុភមង្គលផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែលោកជំទាវ បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គ្មានគិតពីការនឿយហត់ ដើម្បីជួយសង្គ្រោះជនងាយរងគ្រោះ ដល់កុមារកំព្រា និងស្ត្រីដែលជួបការលំបាក ដោយទឹកចិត្តចិត្តសប្បុរសនិងសទ្ធាជ្រះថ្លា។

៣៖ សីលធម៌​ការគោរពនិងគាំទ្រស្វាមី, ទោះបីជាលោកជំទាវមានបញ្ញាខ្ពង់ខ្ពស់ ក៏លោកជំទាវ នៅតែរក្សាតួនាទីជាភរិយាដ៏មានភក្តីភាព បំពេញចន្លោះខ្វះខាត និងជាកម្លាំងចិត្តដល់ស្វាមីក្នុងការដឹកនាំប្រទេស។ ​ភាពអត់ធ្មត់ក្នុងកិច្ចការជួយដល់ប្រទេសជាតិមិនខ្លាចនឿយហត់របស់លោកជំទាវ បានឆ្លុះបញ្ចាំងស្ត្រីជាអ្នកប្រាជ្ញ ជាអ្នកអប់រំ ជាអ្នកដឹកនាំស្មារតី ពីភាពអត់ធ្មត់ចំពោះឧបសគ្គទាំងឡាយក្នុងជីវិត និងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លៃថ្នូរ។

៤៖ ​សីលធម៌កតញ្ញូដឹងគុណជាគ្រឹះនៃសន្តិភាពនិយម, ក្នុងនាមជាស្ត្រីទី១នៃកម្ពុជា លោកជំទាវ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវកតញ្ញូដឹងគុណដល់បុព្វការី ព្រមទាំងមាតាបិតា តាមគន្លងព្រះពុទ្ធសាសនា ជាការបណ្តុះស្មារតីសន្តិភាពនិយម និងអហិង្សា ដែលជាតម្លៃស្នូលនៃសីលធម៌ខ្មែរតាំងពីបរមបុរាណរៀងមក។

ក្នុងសម័យទំនើបនេះតួនាទីស្រ្តី ក្នុងវប្បធម៌ខ្មែរ ត្រូវបានឲ្យតម្លៃកាន់តែខ្លាំងលើចំណេះដឹង,សមត្ថភាព, ភាពទន់ភ្លន់ខាងចរិយា និងភាពរឹងមាំខាងចំណេះដឹង គឺជា"សម្រស់ខាងក្រៅ" ជាមួយនឹង "វិជ្ជានិងគុណធម៌ខាងក្នុង" ដើម្បីជាចន្ទល់ទ្រយ៉ាងរឹងមាំដល់គ្រួសារនិងសង្គមជាតិ។ ដូច្នេះ ទឹកចិត្តកតញ្ញូគោរពដឹងគុណដល់វីរយុទ្ធជនពលី របស់លោកជំទាវទី១នៃកម្ពុជាគឺជា "បេតិកភណ្ឌសីលធម៌ជាតិ"៕