* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច ក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ស្រុកខ្សាច់កណ្តាល កំពុងត្រៀមប្រលងសញ្ញាបត្របាកឌុប នាខែសីហា ត្រូវប្រឹងយកឲ្យបាននិទ្ទេស A ច្រើនជាងឆ្នាំ២០២៥

03-05-2026 14:14

(កណ្តាល)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ បណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលមានអ្នកចូ លរួមសរុបចំនួន ៦៤៦នាក់។

កម្មវិធីនេះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក, គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។

បណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំជាមួយក្មួយៗសិស្សានុសុស្សនៅថ្ងៃនេះ គឺមានគោលបំណងសំខាន់ចង់ជំរុញ​ និងឃើញលទ្ធផលប្រលងបាក់ឌុប នៅខែសីហាឆ្នាំ២០២៦នេះ របស់ក្មួយៗប្រឡងជាប់បាននិទ្ទេសA​ ច្រើនជាងឆ្នាំ២០២៥​ និងបានលទ្ធផលល្អច្រើនលើសលប់​ ។

បណ្ឌិត​បានរំលឹកជូនក្មួយៗអំពីដំណើរនៃ​ការសិក្សាត្រូវឆ្លងកាត់៣ដំណាក់កាធំៗ គឺទី១ របត់ការសិក្សាថ្នាក់បឋមសិក្សាពេលនៅជាកុមារភាព ទី២ របត់នៃការសិក្សានៅថ្នាក់អនុវិទ្យាល័យ និងរបត់សិក្សាទី៣ គឺការសិក្សានៅថ្នាក់វិទ្យាល័យ ដែលចុងក្រោយបង្អស់គឺ ការនៅសាកលវិទ្យាល័យដែល ផ្តោតខ្លាំងលើការសិក្សាស្រាវជ្រាវខ្លាំងជាងមុនដែលជាការសិក្សាមិនត្រឹមតែទ្រឹស្តី​ប៉ុណ្ណោះទេ​ ប៉ុន្តថែមទាំងការអនុវត្តទៀតផងដែរ។

បណ្ឌិត កៅ ថាច ក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ ថា ក្មួយៗកំពុងតែមានឱកាសមាស​ ត្រូវចាប់អោយជាប់​ ព្រោះថាឱកាសមាសថ្ងៃនេះវាមិនរង់ចាំក្មួយៗទ។ ក្មួយៗដែលកំពុងត្រៀមប្រលងត្រូវចាំថា ឪពុកម្តាយយើងបានខិតខំលះបង់ណាស់ដើម្បីឲ្យកូនបានសិក្សានិងទទួលបានលទ្ធផលល្អ ជាពិសេស ពេលបញ្ចប់ការសិក្សានឹងទទួលបានការងារល្អសំរាប់ជួយខ្លួនឯងផង និងបម្រើការងារជូនសង្គមជាតិផង។

លោកបណ្ឌិតប្រតិភូបានផ្តាំផ្ញើថា ក្មួយៗកុំទុកពេលវេលាចោលត្រូវចាំថា លទ្ធផលបានមកពីការធ្វើសកម្មភាព ត្រូវហ៊ាននិយាយ ហ៊ានសួរ ហ៊ានកត់ត្រា ហ៊ានគិត ដែលជារឿងសំខាន់ ជាពិសេស ការហ៊ានគិតថា ខ្លួនឯងត្រូវយកឲ្យបានគឺ ការប្រលងយក និទ្ទេសល្អ ហើយអ្វីសំខាន់ ត្រូវប្រឹងសិក្សាត្រៀម ព្រោះថា នៅសល់រយៈពេលត្រឹមតែ៣ខែទៀតប៉ុណ្ណោះ។

ជាចុងក្រោយ បណ្ឌិតប្រតិភូបានបន្ថែមថា ដើម្បីបានលទ្ធផលល្អ​ ក្មួយៗត្រូវយកវិញ្ញាសារសម័យប្រលង ១០ឆ្នាំចុងក្រោយលើមុខវិជ្ជាសំខាន់ៗ មកហាត់ធ្វើជាប្រចាំដោយ១សប្តាហ៍ប្រលងម្តង ដើម្បីសាកល្បងឬធ្វើតេស្តសមត្ថភាពខ្លួនឯង។

លើសពីនេះ ត្រូវរំលឹកឡើងវិញនូវមេរៀនឬបង្រៀនជាក្រុម ការអនុវត្តរៀបចំការសួរសំណួរនិងចម្លើយខ្លួនឯង ការផ្ទៀងផ្ទាត់កំហុសឆ្គងខ្លួនឯងជាប្រចាំនិងការរៀបចំកាលវិភាគសិក្សា ការរំលឹកមេរៀន ដែលបានកត់ត្រានូវចំណុចសំខាន់ ហើយត្រូវបែងចែកពេលសិក្សាខ្លួនឯង​ និងរំលឹកមេរៀនក្នុង១ថ្ងៃរំលឹក៣៤ដង គឺ ព្រឹក, រសៀល​, ល្ងាច និងយប់ ដោយផ្តោតលើមុខវិជ្ជាទាំងអស់​ ជាពិសេសមុខវិជ្ជាគណិត រូបវិទ្យានិងគីមីវិទ្យាជាដើម៕