* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online ដោយឃាត់ខ្លួនជនបរទេស ភាគច្រើនជនជាតិចិនជាង៤ពាន់នាក់ និងសម្ភារជាច្រើន

03-05-2026 14:32

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកចុះត្រួតពិនិត្យតាមអគារ និងបង្ក្រាបបទល្មើស Scam Online ដែលរហូតមកដល់ពេលនេះ បានចាប់ខ្លួនជនជាតិបរទេស ភាគច្រើនជនជាតិចិន ព្រមទាំងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។

លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីដឹកនាំប្រតិបត្តិការសហការ និងចុះបង្ក្រាបទីតាំងលួចបង្កបប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូល រួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

សកម្មភាពនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជា០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើតនូវផែនការសកម្មភាព លេខ០១០/២៦ គបឯរខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ផែនការតសកម្មភាពការបង្ក្រាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម៖

*សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៥ទីតាំង ឃាត់ខ្លួនជនបរទេសខុសច្បាប់ ចំនួន៣៨៥៣នាក់(ភាគច្រើនជាជន ជាតិចិន) ក្នុងនោះមានទី១-ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ, ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង ទី៤-ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត។

*ក្រុមការងារចម្រុះខេត្ត បានដឹកនាំប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ១៦១នាក់ (ជនជាតិចិន) ក្នុងនោះមានទី១- អគារ១កន្លែង ជាន់ ជាន់ទី៦ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ទី២-ទីតាំងអាជីវ កម្ម អ័រគីដេ និងសណ្ឋាគារកម្ពស់៤ជាន់ មាន៥២បន្ទប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៣-បុរី ភីខេ ឃ្វីនលែន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តដឹកនាំប្រតិបត្តិការដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត មានការចូលរួមពីកម្លាំងសមត្ថកិច្ច និងការសម្របសម្រួលនីតិវិធីដោយដោយ ព្រះរាជអាជ្ញារង បានចុះ ប្រតិបត្តិការបង្ក្រាបទីតាំងមានលួចប្រព្រឹត្តបទល្មើសឆបោបតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣ទីតាំងក្នុងក្រុង ប៉ោយប៉ែត ជាបឋម រកឃើញមជនបរទេសពុំមានឯកសារគ្រប់គ្រាន់ ចំនួន១៨៥នាក់ (ឥណ្ឌូនេស៊ី ១៥៤ ថៃ៣១នាក់) និងរឹបអូសវត្ថុតាងមួយចំនួន។

ទន្ទឹមនេះក្រុមការងារចម្រុះខេត្ត និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពីនិត្យទីតាំងរស់នៅប្រមូលផ្តុំ ចំនួន ៩ទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកម៉ាឡៃ និងបានណែនាំឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា ចំនួន៩ទីតាំង មានជនបរទេសសរុបចំនួន៣០៣ នាក់ / ស្ត្រី១២៕