* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បង្កើតបរិយាកាសស្និទ្ធស្នាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

03-05-2026 15:40

(ភ្នំពេញ)៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ» នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានប្រារព្ធរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជានានា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។

ក្នុងនាមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានប្រែក្លាយទិវា ១ ឧសភា ដែលធ្លាប់តែបាតុកម្ម កូដកម្ម តវ៉ា មកជាទិវាជួបជុំ សប្បាយរីករាយ របស់បងប្អូនកម្មករនិយោជិតវិញម្ដង។ ការណ៍នេះ សុទ្ធសឹងតែកើតចេញពីភាពវ័យឆ្លាត និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំយ៉ាងពិតប្រាកដ។

ប្រធាន CCNU បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងការងារ ព្រមទាំងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលប្រយោជន៍កម្មករឲ្យកាន់តែរឹងមាំ។

ថ្លែងសំណេះសំណាលក្នុងឱកាសនេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មុំ សៀក ជាប្រធាន បានធ្វើឲ្យសហជីព មានការរីកចម្រើនជាលំដាប់ មានសាមគ្គីភាពល្អ រួមគ្នាជាកម្លាំងតែមួយ និងបានរៀបចំកម្មវិធីសំខាន់ៗជាប្រចាំ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ-និយោជិតនៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការបានបន្ថែមថា សមិទ្ធផលរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺជាគំរូដ៏ល្អក្នុងការកសាងការសន្ទនាសង្គមប្រកបដោយស្មារតីទទួលខុសត្រូវរវាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ងុយ រិទ្ធ មានប្រសាន៍ថា ក្រសួងតែងតែបានចាត់ទុកសហជីពជាដៃគូដ៏សំខាន់ ដោយជាប្រចាំក្រសួងតែងដោះស្រាយរាល់បញ្ហានានាដែលសហជីពជួបប្រទះបានយ៉ាងទាន់ពេលវេលា ក្នុងន័យការងារសិទ្ធិដល់បងប្អូនកម្មករ-និយោជិត និយោជក ដើម្បីឲ្យមាន «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕