* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រើនរម្លឹកដល់ក្រុមការងារបក្ស ត្រូវពិនិត្យកម្លាំងការងារឱ្យហ្មត់ចត់ ទាំងសកម្មភាព និងធនធាន ដើម្បីបម្រើ និងបំពេញសេចក្ដីត្រូវការរបស់ប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លូន

03-05-2026 19:05

(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា​ ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានក្រើនរម្លឹកជាថ្មីដល់ថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និងគណបក្សឃុំចំនួន ៦ ត្រូវពិនិត្យឡើងវិញឱ្យហ្មត់ចត់ទាំងកម្លាំងការងារ គឺកម្លាំងការងារពិត សកម្មភាពពិត និងធនធានពិត ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាជននៅតាមមូលដ្ឋានរបស់យើង ប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសបានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និងគណបក្សឃុំចំនួន ៦ ក្នុងស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានថ្លែងទៀតថា «ឱកាសជួបជុំនាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ ពិសេសដើម្បីក្រើនរម្លឹកនូវកិច្ចការងារដែលថ្នាក់ដឹកនាំក្បាលស៊ីន មន្ដ្រីក្រុមការងារគណបក្សទាំងអស់នៅស្រុកជើងព្រៃ ត្រូវប្រុងប្រយ័ត្ន និងខិតខំបំពេញការងារឱ្យបានច្បាស់លាស់ និងហ្មត់ចត់ ពិសេសក្នុងឃុំចំនួន៦ រួមមាន ឃុំផ្តៅជុំ, ឃុំខ្នុរដំបង, ឃុំគោករវៀង, ឃុំព្រៃចារ, ឃុំស្រម៉រ និងឃុំព្រីងជ្រុំ»។

លើសពីនោះលោកបណ្ឌិតសភាចារ្យ បានណែនាំដល់មន្ដ្រីក្រុមការងារនៅតាមឃុំទាំង១០ នៃស្រុកជើងព្រៃ ត្រូវពិនិត្យមើលឡើងវិញនូវការងារមួយចំនួន រួមទាំងការផ្ដល់សេវាធ្វើអត្ដសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋយើង បើគ្រប់អាយុធ្វើអត្ដសញ្ញាណប័ណ្ណ សូមធ្វើជូនគាត់ ពិសេសករណីអត្ដសញ្ញាណប័ណ្ណហួសពុលភាព ត្រូវធ្វើជូនពួកគាត់ឱ្យបានលឿន ដើម្បីប្រជាជនយើង យកទៅប្រើប្រាស់តាមតម្រូវការទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានផ្ដល់អនុសាសន៍គន្លឹៈសំខាន់ៗមួយចំនួន ដល់ក្បាលម៉ាស៊ីនដឹកនាំ និងក្រុមការងារ អនុវត្ដន៍ឱ្យបានកាន់តែល្អប្រសើរនូវភូមិ-ឃុំមានសុវត្ថិភាព និងយុត្ដិធម៌ ដែលសេចក្ដីត្រូវការរបស់ប្រជាជនជាចាំបាច់។

ជុំវិញនឹងបញ្ហាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានជំរុញណែនាំថ្នាក់ដឹកនាំ ក្រុមការងារគណបក្ស ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់ប្រជាជនឱ្យបានយល់ច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។ ជាងនេះទៅទៀតត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម៕