* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តកែប ទទូចឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាបោសសំអាតបទល្មើស Scam Online ឱ្យអស់ពីមូលដ្ឋាន

03-05-2026 20:55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានទទូចឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការយ៉ាងរឹងមាំបោសសំអាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឱ្យអស់ពីមូលដ្ឋាន។

លោកបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រឹមតែជាអន្ទាក់ឆក់ប្លន់យកទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាកំពុងបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់ដ៏ស្រស់ត្រកាលរបស់ប្រទេសជាតិយេីង។

លោកបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្រខេត្តកែប មេត្តាចូលរួមសហការយ៉ាងមុតមាំជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីមូលដ្ឋានរបស់យើង»

ជាមួយគ្នានេះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ បានអំពាវនាវសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយកុំងាយជឿ កុំចុចតំណភ្ជាប់ (Links) ផ្តេសផ្តាស កុំផ្ទេរប្រាក់ទៅជនអនាមិក និងត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ក្នុងករណីប្រទះឃើញទីតាំង ឬសកម្មភាពសង្ស័យណាមួយ ដេីម្បី ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ស្ថាប័ន តុលាការ ចុះអនុវត្ត នីតិវិធី ច្បាប់ ស្របតាម អនុក្រឹត្យ លេខ០៣ របស់ រាជរដ្ឋាភិបាល និង ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោម ការដឹកនាំ ដ៏ ប៉ិនប្រសប់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកែប បានលើកឡើងថា ដើម្បីរក្សាខេត្តកែប ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញប្រកបដោយសុវត្ថិភាព និងគ្មានឧក្រិដ្ឋកម្មបច្ចេកវិទ្យា យេីងមិនត្រូវបណ្តោយឱ្យក្រុមជនខិលខូចមួយចំនួនតូចដេីម្បីតែ ផលប្រយោជន៍ ផ្ទាល់ ខ្លួន មកបំផ្លាញសហគមន៍ ខេត្ត និង ប្រទេស ជាតិយេីងឡើយ៕