* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលក្រុងសំរោង ចុះអន្តរាគមន៍ និងវាយតម្លៃការខូចខាតផ្ទះពលរដ្ឋ ក្រោយហេតុការណ៍ខ្យល់កន្ត្រាក់ ដើម្បីត្រៀមផ្ដល់ជំនួយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា

03-05-2026 21:03

(ឧត្តរមានជ័យ)៖ លោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែង និងវាយតម្លៃផលប៉ះពាល់ បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ ក្នុងភូមិសាស្ត្រសង្កាត់សំរោង និងសង្កាត់បន្សាយរាក់។

តាមរយៈការចុះពិនិត្យតាមខ្នងផ្ទះនីមួយៗ ក្រុមការងារបានរកឃើញផ្ទះដែលរងផលប៉ះពាល់មានចំនួនសរុប៤២ខ្នងផ្ទះ ក្នុងនោះសង្កាត់សំរោង ចំនួន៤០ខ្នងផ្ទ និងនៅសង្កាត់បន្សាយរាក់ចំនួន២ខ្នងផ្ទះ ដែលមានកម្រិតខូចខាត របើកដំបូលទាំងស្រុង ៤ខ្នង និងរបើកផ្នែកខ្លះ ៣៨ខ្នង (ខូចខាតស័ង្កសីសរុបជាង៤០០ សន្លឹក) តែមិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ។

ក្រោយការចុះពិនិត្យរួច លោក ផុន ចាន់និល បានជួបពិភាក្សាការងារជាបន្ទាន់ជាមួយលោកឧត្តមសេនីយ៍ទោ ខូវ លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំរោង និងលោក ឆឹម តឿ ប្រធានក្រុមការងារចុះជួយសង្កាត់បន្សាយរាក់ ដើម្បីដាក់ចេញវិធានការសង្គ្រោះបឋម ផ្នែកសម្ភារ រៀបចំផ្ដល់ជូនស័ង្កសី ដើម្បីជួយជួសជុលដំបូលផ្ទះដែលខូចខាតឡើងវិញឱ្យបានឆាប់បំផុត និងបានស្បៀងសង្គ្រោះបឋម ត្រៀមនាំយកនូវអំណោយសង្គ្រោះបន្ទាន់ រួមមាន អង្ករ មី ទឹកបរិសុទ្ធ និងសម្ភារប្រើប្រាស់ចាំបាច់ ចែកជូនដល់គ្រួសាររងគ្រោះទាំង៤២គ្រួសារ។

នៅក្នុងឱកាសនោះ លោកអភិបាលក្រុងសំរោង បានថ្លែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ លោកបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏ដូចជាលោកទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋឱ្យមានស្មារតីរឹងមាំ ព្រមទាំងធានាថា នឹងនាំយកជំនួយមកប្រគល់ជូនដល់ដៃជនរងគ្រោះ នាពេលឆាប់ៗខាងមុខនេះ ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងគ្រោះ ដោយគ្មានទីជម្រកនោះឡើយ៕