* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ

04-05-2026 11:41

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងដោយសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក្រោមប្រធានបទ តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ យ៉ាងរីករាយស្និទ្ធស្នាល នៅទីស្នាក់ការរបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុក្ខរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទិវានេះតាំងពីឆ្នាំ១៩៧៩ រហូតមក ដោយបានកំណត់យកប្រធានបទផ្សេងៗជាច្រើនផ្អែកតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនីមួយៗ។ជាក់ស្តែង ដូចជាស្ថានភាពក្នុងឆ្នាំនេះ អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ចំណែកឯសហជីពនានាវិញ ក៏តែងតែរៀបចំកំណត់នូវប្រធានបទទៅតាមការយល់ឃើញរៀងៗខ្លួន។

លោកបានគូសបញ្ជាក់ថា ប្រធានបទនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:បាននិងកំពុងសហការអនុវត្តជាមួយគ្រប់ភាគីប្រកបដោយជោគជ័យ។

លោកបានសម្តែងនូវការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងសកម្មភាពការងាររបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលលោក ឆឹង សារិទ្ធ ជាប្រធាន បានបង្ហាញជូនអង្គពិធីថា សហភាពសហជីពដែលទើបបង្កើតថ្មីមកនេះ ចង់ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួងប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារតំណាងឱ្យសំឡេងកម្មករនិយោជិត ក្នុងការបង្កើតនូវវប្បធម៌អនុលោមភាព សំដៅធានាឱ្យបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់សម្រាប់ទាំងភាគីកម្មករនិយោជិត និងនិយោជក ដែលតួនាទីសំខាន់របស់សហជីពគឺធ្វើយ៉ាងណាជួយទាំងកម្មករនិយោជិត និងនិយោជក ឱ្យរីកចម្រើនដូចគ្នា រួមរស់ជាមួយគ្នា ប្រៀបបាន «ឆ្នាំងបាយរួម» ដែលជាការរួមចំណែកបង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។

លោកក៏បានចាត់ទុកប្រធានបទដែលសហភាពបានកំណត់នេះថា គឺពិតជាស្របទៅនឹងគោលដៅរួម សំដៅឆ្ពោះទៅរក «ការងារសមរម្យ» ដែលជាការចង់បានពីគ្រប់ភាគីទាំងអស់ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វិបត្តិនៃសង្គ្រាម គ្រោះធម្មជាតិជាដើម។ ក្នុងស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ លោកបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការគ្នាដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបានបញ្ជាក់សាជាថ្មីថា ក្រសួងតែងតែចាត់ទុកសហជីពជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ និងសម្រេចឱ្យបាននូវគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕