* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រូបសំណាក «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ត្រូវបានយកមកដាក់ទីតាំងដើមវិញ ក្រោយមានសំណូមពររបស់ប្រជាពលរដ្ឋ

04-05-2026 11:46

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និង​រដ្ឋ​បាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមវិញ គឺនៅរង្វង់មូល​មុខ​វិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប។

«ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួង​ព្រលឹង​​ដែលនាំ​មកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។

រូបសំណាកព្រះវិស្ណុផ្លែងសជិះលើគ្រុឌ ត្រូវបានដកចេញ និងជំនួសរូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ក្នុងអាណត្តិលោក ស៊ូ ភិរិន្ទ ជាអភិបាល​ខេត្តសៀមរាប ដោយអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ រូបសំណាកព្រះវិណ្ណុ​ផ្លែង​ស​ជិះលើគ្រុឌ ត្រូវបានគេយកទៅដាក់នៅក្បែរ​រង្វង់​មូលរដ្ឋបាល​ខេត្តឧត្តរមានជ័យ។

កំលុងពេលមានសង្គ្រាមថៃឈ្លានពានលើដីខ្មែរ មានប្រជាពលរដ្ឋជាច្រើន បានស្នើឱ្យ​យក​រូបសំណាកនេះ ដាក់នៅទីតាំងដើមវិញ។ ក្រោយមានសំណើបែបនេះ ទើបអាជ្ញាធរខេត្តឧត្តរមានជ័យ និងសៀមរាប សម្រេចយករូបសំណាកមកតម្កល់នៅទីតាំងដើមវិញ។

យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់​គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះ​ឫទ្ធា​នុភាព​របស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ដំណើររឿងសំខាន់ៗ​ដែលនាំឱ្យមានការផ្សារភ្ជាប់នេះមានដូចជា៖

* ការសង្គ្រោះមាតាពីទាសភាព៖ មាតារបស់​គ្រុឌ (នាងវីនីតា) ត្រូវបានចាញ់​ល្បិចនាង​កា​ឌ្រុ (មាតានៃពួកនាគ) រហូតធ្លាក់ខ្លួនជាទាសី។ ដើម្បីដោះលែង​មាតា គ្រុឌត្រូវទៅយក «ទឹកអម្រឹត» ពីឋានសួគ៌មកប្ដូរ។

* ការជួបជាមួយព្រះវិស្ណុ៖ នៅពេលគ្រុឌដណ្ដើមបានទឹកអម្រឹត ហើយហោះត្រឡប់ មក វិញ ព្រះវិស្ណុបានយាងមកស្កាត់ផ្លូវ។ ព្រះអង្គមានការកោតសរសើរចំពោះគ្រុឌ ដែលមាន ឫទ្ធិខ្លាំងក្លាអាចយកឈ្នះពួកទេវតាបាន ប៉ុន្តែបែរជាមិនព្រមផឹកទឹកអម្រឹតនោះ ដោយ​ខ្លួនឯង ព្រោះតែចង់រក្សាភាពស្មោះត្រង់ដើម្បីដោះលែងមាតា។

* ការផ្ដល់ពរ និងការសន្យា៖ ដោយសារតែគុណធម៌ និងភាពស្មោះត្រង់នេះ ព្រះវិស្ណុបាន ផ្ដល់ពរឱ្យគ្រុឌមានជីវិតអមតៈ (មិនចេះស្លាប់) ទោះបីជាមិនបានផឹកទឹកអម្រឹតក៏ដោយ។ ជាការតបស្នង គ្រុឌក៏បានសន្យាធ្វើជាយានជំនិះថ្វាយព្រះវិស្ណុជារៀងរហូតមក។

* និមិត្តរូបនៃអំណាច៖ ការដែលព្រះវិស្ណុគង់លើ​គ្រុឌ តំណាងឱ្យអំណាច​លើលំហ​អា​កា​ស និងការគ្រប់គ្រងពិភពលោក។ គ្រុឌតំណាងឱ្យល្បឿន និងកម្លាំង ខណៈព្រះវិស្ណុ​តំណាង​ឱ្យការថែរក្សាសន្តិសុខលោក។ ក្រៅពីជាយានជំនិះ គ្រុឌក៏មានវត្តមាននៅលើ ទង់ជ័យ (Banner) របស់ព្រះវិស្ណុផងដែរ ដែលជានិមិត្តរូបនៃជ័យជម្នះ និងយុត្តិធម៌៕